km_tn/act/02/01.md

3.9 KiB

ព័ត៌មានទូទៅ

នេះគឺជាព្រឹត្តការណ៍ថ្មី នៅពេលនេះគឺជាថ្ងៃទីហាសិប ហាសិបថ្ងៃបន្ទាប់ពីពិធីបុណ្យចម្លង។

ព័ត៌មានទូទៅ

ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើពួកសាវក និងអ្នកជឿ១២០នាក់ផ្សេងទៀត ដែលលោកលូកាបាននិយាយនៅក្នុងកណ្ឌលូកា ១:១៥។

រំពេច​នោះ

ពាក្យនេះ សំដៅលើព្រឹត្តការណ៍ដែលបានកើតឡើងដោយមិនបានរំពឹងទុក។

ស្រាប់​តែ​មាន​ឮ​ស្នូរ​សន្ធឹក​ពី​លើ​មេឃ

ន័យទី១ អាច «ស្ថានសួគ៌» សំដៅទៅកាន់ទីកន្លែងដែលព្រះគង់នៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ស្រាប់​តែ​មាន​ឮ​ស្នូរ​សន្ធឹក​ពី​លើ​មេឃ» ឬ ២ «ស្ថានសួគ៌» សំដៅលើមេឃ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ស្រាប់​តែ​មាន​ឮ​ស្នូរ​សន្ធឹក​ពី​លើ​មេឃ»។

ដូចជាខ្យល់​បក់​បោក​យ៉ាង​ខ្លាំង

«មាន​ឮ​ស្នូរ​សន្ធឹក​ពី​លើ​មេឃដូចជាខ្យល់​បក់​បោក​យ៉ាង​ខ្លាំង»

ពេញ​ក្នុង​ផ្ទះទាំងអស់

នេះអាចជាផ្ទះ ឬអាចជាអគារដែលធំជាងផ្ទះ។

មាន​អណ្ដាត​ភ្លើង​បែកជាចំណែក​ចេញ​ពី​គ្នា

ទាំនអាចមិនមែនជាអណ្តាតឬភ្លើងពិតប្រាកដទេ ប៉ុន្តែ ជាអ្វីមួយដែលស្រដៀងនឹងវា។ ន័យទី១) អណ្តាតដែលមើលទៅដូចជាអណ្តាតភ្លើង ឬទី២) អាចជាអណ្តាតភ្លើងតូចមួយដែលមើលទៅដូជាអណ្តាត។ នៅពេលភ្លើងឆេះនៅកន្លែងតូចមួយ ដូចជាអំពូលភ្លើងមួយ អំពូលភ្លើងអាចមានសណ្ឋានដូចជាអណ្តាតមួយ។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

ចុះ​មក​សណ្ឋិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត​លើ​ពួក​គេ​ម្នាក់ៗ

ឃ្លានេះមានន័យថា៖ «អណ្តាតដូចជាភ្លើង» បែងខ្ញែកទៅលើមនុស្សម្នាក់ៗ។

អ្នក​ទាំងអស់​នោះ​ក៏បានពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ

នេះអាចជាទម្រង់សកម្ម។ ប្រែម្យ៉ាងទៀតថាៈ «ព្រះវិញ្ញណដ៏វិសុទ្ធបានបំពេញអស់អ្នកដែលនៅទីនោះ ហើយពួកគេ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា

ភាសាទាំងនេះគឺជាភាសាដែលពួកគេមិនដឹងពីមុន។