km_tn/act/01/17.md

2.9 KiB

ប្រយោគភ្ជាប់

នៅក្នុងខ ១៧ លោកពេត្រុសបានបន្តសុន្ទរ‌កថារបស់គាត់ទៅកាន់អ្នកដែលគាត់បានចាប់ផ្តើមនៅក្នុង ១:១៥។

ព័ត៌មានទូទៅ

នៅក្នុងខ ១៨-១៩ អ្នកនិពន្ធបានប្រាប់អ្នកអានពីព័ត៌មាននៃសាវតាអំពីការដែលលោកយូដា និងកន្លែងដែលគាត់ស្លាប់។ នេះមិនមែនជាផ្នែកនៃសុន្ទរ‌កថារបស់លោកពេត្រុសទេ។ (សូមមើលៈ rc://*/ta/man/translate/writing-background)

ព័ត៌មានទូទៅ

ទោះបីជា លោកពេត្រុសគឺបញ្ជាក់នៅក្នុងក្រុមមនុស្ស ពាក្យ «យើង» នៅទីនេះ សំដៅទៅលើតែពួកសាវកទេ។ (សូមមើលៈ rc://*/ta/man/translate/figs-exclusive)

ឥឡូវបុរសម្នាក់នេះ

ពាក្យថា «បុរសនេះ» សំដៅលើ លោកយូដាស‌អ៊ីស្កា‌រីយ៉ុត។

បាន​យក​ប្រាក់​ទុច្ចរិត​របស់​ខ្លួន

«ប្រាក់ដែលគាត់បានមក ពីអំពើអាក្រក់ដែលគាត់បានធ្វើ»។ ពាក្យថាៈ «អំពើអាក្រក់របស់ខ្លួន»​ សំដៅលើលោកយូដាស‌អ៊ីស្កា‌រីយ៉ុតក្បត់ព្រះយេស៊ូ ដើម្បីឲ្យមនុស្សធ្វើឃាតព្រះអង្គ។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

គាត់​ដួល​ផ្កាប់​មុខ​ធ្លាយ​ពោះ ចេញ​ពោះ​វៀន​មក​ក្រៅ

ការនេះប្រហែលជា លោកយូដាធ្លាក់ពីទីខ្ពស់ ឬប្រហែលជាគ្រាន់តែរអិលដួល។ ការដួលនេះធ្ងន់ធ្ងរ ព្រោះធ្វើឲ្យគាត់ធ្លាយពោះវៀន។ បទគម្ពីផ្សេងទៀតបានចែងថា គាត់ចងករសម្លាប់ខ្លួន។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ចម្ការ​ឈាម

ពេលមនុស្សរស់នៅក្នុងក្រុងយេរូសាឡិមបានឮពីការដែលោកយូដាសស្លាប់ ពួកគេបានដូរឈ្មោះចម្ការនោះ។