km_tn/act/01/06.md

2.6 KiB

ព័ត៌មានទូទៅ

ពាក្យ «ពួកគេ» នៅត្រង់នេះ សំដៅលើពួកសាវក។

តើ​ព្រះអង្គ​នឹង​ស្តារ​រាជាណាចក្រ​អ៊ីស្រាអែល​ឡើង​វិញ​នៅ​ពេល​នេះ​ឬ?

«តើព្រះអង្គនឹងធ្វើឲ្យអ៊ីស្រាអែលទៅជាអាណាចក្រដ៏អស្ចារ្យម្តងទៀតឬ?»

ពេលវេលា ឬរដូវកាល

ប្រហែលជាមានន័យថា៖ ទី១ ពាក្យថា៖ «ពេលវេលា» និង «រដូវកាល» សំដៅទៅលើប្រភេទនៃពេលវេលាផ្សេងគ្នា។ របៀបផ្សេងទៀតនៃការបកប្រែៈ «កំឡុងនៃពេលវេលាទូទៅ ឬ ថ្ងៃជាក់លាក់ណាមួយ» ឬទី ២ ពាក្យទាំងពីរនេះ ជាទូទៅមានន័យដូចគ្នា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពេលវេលាពិតប្រាកដ»។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)

អ្នក​រាល់​គ្នា​នឹង​ទទួល​ឫទ្ធានុភាព​មួយ គឺ​ឫទ្ធានុភាព​នៃ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ខ្ញុំ

ពួកសាវកនឹងទទួលឫទ្ធានុភាពដែលនឹងជួយឲ្យពួកគេឲ្យធ្វើបន្ទាល់ពីព្រះយេស៊ូ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់នឹងប្រទានអំណាចដល់អ្នក...​ធ្វើ​ជា​បន្ទាល់​របស់​ខ្ញុំ»។

រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី

ទំនងជាមានន័យថា ទីមួយ «ពេញទូទាំងពិភពលោក» ឬទីពីរ «ទៅកន្លែនៅលើផែនដីដាច់ស្រយាល»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)