km_tn/act/01/01.md

3.0 KiB

ប្រយោគភ្ជាប់

លោកលូកាពន្យល់ ពីហេតុដែលលោកសរសេរមកកាន់លោកថេវភីល។

សៀវភៅ​ទី​មួយ​ដែលខ្ញុំ​បានសរសេរ

សៀវភៅទីមួយគឺដំណឹងល្អរបស់លោកលូកា។

លោក​ថេវភីល

លោកលូកាបានសរសេរសៀវភៅនេះទៅកាន់បុរសម្នាក់ដែលឈ្មោះថាលោក​ថេវភីល។ ការបកប្រែខ្លះ បានធ្វើតាមវប្បធម៌របស់ពួកគេនៅការបញ្ជាក់ពីសំបុត្រ ហើយសរសេរថា៖ «ជូនចំពោះលោកថេវភីល» គឺជាការចាប់ផ្តើមនៃប្រយោគ។ លោកថេវភីលមានន័យថា «មិត្តសម្លាញ់របស់ព្រះជាម្ចាស់»។ (សូមមើលៈ rc://*/ta/man/translate/translate-names)

រហូត​ដល់​ថ្ងៃ​​​ដែលព្រះអង្គឡើង​ទៅ​ស្ថាន​បរមសុខ

ឃ្លានេះសំដៅលើការយាងឡើងទៅស្ថានសួគ៌វិញរបស់ព្រះយេស៊ូ។ របៀបផ្សេងទៀតនៃការបកប្រែៈ «រហូត​ដល់​ថ្ងៃ​​​ដែលព្រះជាម្ចាស់បានលើកព្រះអង្គឡើង​ទៅ​ស្ថាន​បរមសុខវិញ» (UDB) ឬ «រហូត​ដល់​ថ្ងៃ​​​ដែលព្រះអង្គឡើង​ទៅ​ស្ថាន​បរមសុខវិញ»។(សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ព្រះអង្គ​បាន​ផ្ដែផ្ដាំតាម​រយៈ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ

ព្រះវិញ្ញាណដ៏វិសុទ្ធបាននាំព្រះយេស៊ូឲ្យណែនាំដល់សាវករបស់ព្រះអង្គទាក់ទងនឹងកិច្ចការមួយចំនួន។

ក្រោយ​ពេល​រង​ទុក្ខ​លំបាក​រួច​ហើយ

ការនេះសំដៅលើការរងទុក្ខរបស់ព្រះយេស៊ូ និងការសុគតលើឈើឆ្កាង។

ព្រះអង្គបាន​បង្ហាញ​អង្គទ្រង់ដល់ពួកគេថាព្រះអង្គមានព្រះជន្មរស់ពិតមែន

ព្រះយេស៊ូបានយាងមករកពួកសាវក និងពួកសិស្សជាច្រើនទៀតរបស់ព្រះអង្គ។