km_tn/3jn/01/05.md

3.9 KiB

ឃ្លាភ្ជាប់៖

គោលបំណងរបស់យ៉ូហានក្នុងការសរសេរសំបុត្រនេះគឺដើម្បីសរសើរដល់លោកកៃយុស ដែលបានមើលថែគ្រូដែលជាអ្នកបង្រៀនព្រះគម្ពីធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។ បន្ទាប់មកគាត់និយាយអំពីមនុស្សពីរនាក់គឺមួយជាមនុស្សអាក្រក់និងមួយជាមនុស្សល្អ។

ព័ត៌មាន​ទូទៅ:

នៅទីនេះពាក្យ «យើង» សំដៅទៅលើយ៉ូហាននិងអ្នកដែលនៅជាមួយគាត់ហើយអាចរួមបញ្ចូលអ្នកជឿទាំងអស់។ (សូមមើល: rc://*/ta/man/translate/figs-inclusive)

ប្អូនជាទីស្រឡាញ់

នេះត្រូវបានប្រើជាពាក្យនៃសេចក្តីស្រឡាញ់សម្រាប់អ្អ្នកដែលមានជំនឿហើយដើរតាម។

ប្អូនបានប្រព្រឹត្តតាមសេចក្តីស្មោះត្រង់

«អ្នកកំពុងធ្វើអ្វីដែលស្មោះត្រង់នឹងព្រះ» ឬ «អ្នកស្មោះត្រង់នឹងព្រះ»

បម្រើដល់បងប្អូន ឬអ្នកដទៃក្តី

«ជួយបងប្អូនរួមជំនឿនិងជួយដល់អ្នក ដែលអ្នកមិនស្គាល់»

អ្នកដទៃក្តី គេបានធ្វើបន្ទាល់ពីសេចក្តីស្រឡាញ់របស់ប្អូននៅក្នុងចំណោមក្រុមជំនុំ

«ជនចម្លែកដែលបានប្រាប់អ្នកជឿនៅក្នុងក្រុមជំនុំអំពីរបៀបដែលអ្នកបានស្រឡាញ់ពួកគេ»

ប្អូនបានធ្វើយ៉ាងល្អ ក្នុងការចាត់ពួកគេឲ្យធ្វើដំណើរចេញទៅ

«ខ្ញុំកំពុងស្នើសុំអ្នកឲ្យបញ្ជូនពួកគេ»

ដោយសារការធ្វើដំណើរចេញទៅនេះ ព្រោះតែព្រះនាមរបស់ព្រះជាម្ចាស់

នៅទីនេះ «ឈ្មោះ» សំដៅទៅលើព្រះយេស៊ូ។ ការបកប្រែផ្សេងទៀត៖ «ពីព្រោះពួកគេបានចេញទៅប្រាប់មនុស្សអំពីព្រះយេស៊ូ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ពួកគេមិនបានយកអ្វី

មិនបានទទួលអំណោយឬជំនួយទេ

សាសន៍ដទៃ

«សាសន៍ដទៃ» មិនត្រឹមតែមានន័យថាមនុស្សដែលមិនមែនជាសាសន៍យូដាទេ។ វាបញ្ជាក់អំពីមនុស្សដែលមិនទុកចិត្តលើព្រះយេស៊ូ។

ដើម្បីឲ្យយើងអាចក្លាយជាអ្នកមានចំណែកធ្វើការរួមសម្រាប់សេចក្តីពិត

«ដូច្នេះយើងនឹងសហការជាមួយពួកគេក្នុងការប្រកាសពីសេចក្តីពិតរបស់ព្រះដល់ប្រជាជន»