km_tn/2ti/04/03.md

4.7 KiB
Raw Permalink Blame History

ដ្បិតនឹងមានពេលវេលាមួយមកដល់

«ពីព្រោះនៅពេលណាមួយនាពេលអនាគត»

មនុស្ស

បរិបទបង្ហាញបញ្ជាក់ថាមនុស្សទាំងនេះគឺជាមនុស្សដែលជាផ្នែកនៃសហគមន៍អ្នកជឿ។

មិនទ្រាំទ្រនឹងសេចក្តីបង្រៀនត្រឹមត្រូវទៀតបាន

«នឹងលែងចង់ស្តាប់ការបង្រៀនល្អទៀតហើយ»

សេចក្តីបង្រៀនល្អ

ពាក្យនេះមានន័យថាការបង្រៀនដែលពិត និងត្រឹមត្រូវយោងទៅតាមព្រះបន្ទូលរបស់ព្រះ។

ពួកគេនឹងប្រមូលគ្រូបង្រៀនជាច្រើន យល់ស្របតាមបំណងប្រាថ្នារបស់ពួកគេ

ប៉ូលនិយាយអំពីមនុស្សដែលទទួលបានគ្រូជាច្រើនដូចជាកំពុងដាក់ពួកគេចូលទៅក្នុងពំនូក ឬគំនរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងស្តាប់គ្រូជាច្រើនដែលធានាពួកគេថាមិនមានអ្វីខុសជាមួយបំណងប្រាថ្នាខុសឆ្គងរបស់ពួកគេ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ពួកគេនឹងបែរត្រចៀកឆ្ងាយពីសេចក្តីពិត ទៅស្តាប់រឿងព្រេងវិញ

ឃ្លានេះគឺជាសតិអារម្មណ៍ដែលមានន័យថាមនុស្សនឹងចូលចិត្តស្តាប់នូវគោលលទ្ធិថ្មីៗ និងប្លែកៗ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តាមរបៀបនេះពួកគេតែងតែស្វែងរកអ្វីដែលថ្មី និងប្លែកដើម្បីរៀន» (សូមមើល: rc://*/ta/man/translate/figs-idiom)

ពួកគេនឹងបែរត្រចៀកឆ្ងាយពីសេចក្តីពិត

ប៉ូលនិយាយអំពីមនុស្សលែងយកចិត្តទុកដាក់ដូចជាពួកគេងាកចេញ ដូច្នេះពួកគេមិនអាចស្តាប់បានទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងលែងយកចិត្តទុកដាក់លើការពិត» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ទៅស្តាប់រឿងព្រេងវិញ

ប៉ូលនិយាយអំពីមនុស្សដែលចាប់ផ្តើមយកចិត្តទុកដាក់លើរឿងព្រេង ដូចជាពួកគេកំពុងងាកទៅរករឿងព្រេងនោះវិញ។របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងយកចិត្តទុកដាក់ចំពោះការបង្រៀនដែលមិនពិត» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ចូរមានចិត្តនឹងធឹង

ចិតធឹង - ប៉ូលចង់អោយអ្នកអានគិតឲ្យបានត្រឹមត្រូវអំពីអ្វីៗគ្រប់យ៉ាង ហើយគាត់និយាយអំពីពួកគេដូចជាគាត់ចង់អោយគេដឹងខ្លួនថាមិនស្រវឹងជាមួយស្រាទេ។របៀបផ្សេងទៀតនៃការបកប្រែៈ «គិតអោយច្បាស់» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ព្រមទាំងបំពេញកិច្ចការបម្រើឲ្យបានល្អផងដែរ

ឃ្លានេះមានន័យថាដើម្បីប្រាប់មនុស្សអំពីថាតើព្រះយេស៊ូជាព្រះដែលបានធ្វើសម្រាប់ពួកគេ និងរបៀបដែលពួកគេត្រូវរស់នៅសម្រាប់ព្រះអង្គ។