km_tn/2ti/04/01.md

3.6 KiB

ប្រយោគភ្ជាប់៖

ប៉ូលនៅតែបន្តរំលឹកធីម៉ូថេឲ្យមានចិត្ដស្មោះត្រ ហើយពេលនោះប៉ូលត្រៀមខ្លួនជាស្រេចក្នុងការស្លាប់។

ផ្តាំយ៉ាងអស់ពីចិត្ត

«សេចក្ដីបង្គាប់ដ៏ជាក់លាក់»

ចំពោះព្រះជាម្ចាស់ និងព្រះគ្រិស្តយេស៊ូ

«នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់និងព្រះគ្រិស្ដយេស៊ូ»។ ឃ្លានេះបញ្ជាក់ថាព្រះជាម្ចាស់ និងព្រះគ្រិស្តយេស៊ូនឹងធ្វើជាសាក្សីរបស់ប៉ូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជាមួយព្រះជាម្ចាស់ និងព្រះគ្រិស្ដយេស៊ូជាសាក្សីរបស់ខ្ញុំ» (សូមមើល: rc://*/ta/man/translate/figs-explicit)

ទាំងមនុស្សរស់ និងមនុស្សស្លាប់

ត្រង់ពាក្យថា​ «ទាំងមនុស្សរស់» និង «មនុស្សស្លាប់» ត្រូវបានប្រើរួមគ្នាដើម្បីមានន័យថាគ្រប់មនុស្សទាំងអស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សទាំងអស់ដែលធ្លាប់រស់នៅ» (សូមមើល: rc://*/ta/man/translate/figs-merism)

គឺដោយសារតែដំណើរយាងមករបស់ព្រះអង្គ ព្រមទាំងព្រះរាជ្យរបស់ព្រះអង្គផងដែរ

ត្រង់ពាក្យថា «ព្រះរាជ្យ» តំណាងឲ្យការគ្រប់គ្រងរបស់ព្រះគ្រិស្តជាស្ដេច។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលព្រះអង្គវិលត្រឡប់មកសោយរាជ្យជាស្តេច» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ព្រះបន្ទូល

ត្រង់ពាក្យថា «ព្រះបន្ទូល» សំដៅទៅលើសារ» របៀបផ្សេងទៀតនៃការបកប្រែៈ «សារអំពីព្រះគ្រិស្ត» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ទទួលភាពស្រណុកសុខស្រួល

ត្រង់ពាក្យថា «ស្រណុកសុខស្រួល» គឺបានយល់ដឹង។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលដែលមិនស្រួល»

ត្រូវដាស់តឿន

«ប្រាប់មនុស្សនៅពេលពួកគេមានកំហុស» ឬ «ប្រាប់មនុស្សពីអ្វីដែលពួកគេបានធ្វើខុស»

ដោយការអត់ធ្មត់ និងការបង្រៀនគ្រប់បែបយ៉ាង

«ដាស់តឿន និងបង្រៀនមនុស្ស ហើយអត់ធ្មត់នឹងពួកគេ»