km_tn/2ti/03/08.md

3.6 KiB

ប្រយោគភ្ជាប់៖

ប៉ូលបានលើកឧទាហរណ៍អំពីគ្រូក្លែងក្លាយពីរនាក់តាំងពីជំនាន់លោកម៉ូសេ ហើយអនុវត្តវាតាមរបៀបដែលមនុស្សនឹងធ្វើ។ គាត់លើកទឹកចិត្ដធីម៉ូថេឲ្យ ធ្វើតាមគំរូរបស់ប៉ូល ហើយនៅជាប់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។

យ៉ានេស និងយ៉ាមប្រេស

ឈ្មោះទាំងពីរនេះមានតែនៅក្នុងព្រះគម្ពីរទេ។ ប្រពៃណីបុរាណមួយដាក់ឈ្មោះពួកគេថា ជាគ្រូមន្ដអាគមអេហ្ស៊ីបដែលប្រឆាំងនឹងម៉ូសេក្នុងគម្ពីរនិក្ខមនំ។ (សូមមើល: rc://*/ta/man/translate/translate-names)

បានទាស់ទទឹងនឹង

ប៉ូលនិយាយអំពីអ្នកដែលប្រកែកនឹងនរណាម្នាក់ដូចជាពួកគេកំពុងប្រឆាំងនឹងលោក។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រឆាំង» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ឈរទាស់ប្រឆាំងនឹងសេចក្តីពិត

«ប្រឆាំងនឹងដំណឹងល្អរបស់ព្រះយេស៊ូ»

ពួកគេជាមនុស្សដែលមានគំនិតខូច

«ពួកគេលែងចេះគិតត្រឹមត្រូវទៀតហើយ»

ហើយជំនឿរបស់ពួកគេក៏ឥតប្រយោជន៍ដែរ

ពួកគេត្រូវបានសាកល្បងថាតើពួកគេជឿជាក់លើព្រះគ្រីស្ទ និងស្តាប់បង្គាប់ព្រះអង្គយ៉ាងដូចម្តេច ហើយពួកគេបានបរាជ័យក្នុងការសាកល្បង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយគ្មានជំនឿស្មោះត្រង់» ឬ «ហើយពួកគេបានបង្ហាញថាជំនឿរបស់ពួកគេគឺមិនពិត»

ភាពល្ងង់ខ្លៅរបស់ពួកគេនឹងបើកបង្ហាញឲ្យមនុស្សទាំងអស់បានដឹងច្បាស់

ប៉ូលប្រើការបញ្ចេញមតិអំពីចលនារាងកាយ ដើម្បីមានន័យថាគ្រូក្លែងក្លាយនឹងមិនទទួលបានជោគជ័យច្រើនក្នុងចំណោមអ្នកជឿទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងមិនទទួលបានជោគជ័យច្រើនទេ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ភាពល្ងង់ខ្លៅ

«ខ្វះការយល់ដឹង» ឬ «ល្ងីល្ងើ»

ដឹងច្បាស់

«ងាយស្រួលយល់»

របស់បុរសទាំងនោះដែរ

«របស់យ៉ានេស និងយ៉ាមប្រេស»