km_tn/2ti/03/05.md

4.6 KiB

មានលក្ខណៈជាអ្នកគោរពប្រតិបត្តិដល់ព្រះជាម្ចាស់

ប៉ូលនិយាយអំពីការគោរពប្រតិបត្តិព្រះជាម្ចាស់ ទម្លាប់គោរពប្រតិបត្តិដល់ព្រះជាម្ចាស់ ដូចជារបស់មួយដែលមានរូបរាង។ របៀបផ្សេងទៀតនៃការបកប្រែៈ «លេចមុខជាព្រះ» ឬ «បង្ហាញខ្លួនដើម្បីគោរពដល់ព្រះជាម្ចាស់» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ពួកគេបដិសេធព្រះចេស្តារបស់ព្រះអង្គ

ប៉ូលនិយាយអំពីភាពជាព្រះហាក់ដូចជាការដែលមានអំណាចខាងសាច់ឈាម។ អត្ថន័យដែលអាចមានគឺ ១) «ពួកគេនឹងបដិសេធមិនទទួលយកអំណាចដែលព្រះពិតជាចង់ប្រទានដល់ពួកគេ» (UDB) ឬ ២) «ជីវិតរបស់ពួកគេនឹងមិនបង្ហាញភស្ដុតាងណាមួយអំពីភាពជាព្រះដែលពួកគេនិយាយថាពួកគេមាននោះទេ»។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ចូរបែរចេញ

ប៉ូលប្រហែលជាកំពុងនិយាយអំពីការងាកចេញពីមនុស្សទាំងនេះ ប៉ុន្តែគាត់ចង់អោយអ្នកអានធ្វើអ្វីៗដែលពួកគេអាចធ្វើបាន ដើម្បីចៀសចេញពីពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចៀសចេញពីមនុស្សទាំងនេះ»

មនុស្សចូលចិត្តចូលទៅផ្ទះរបស់គេ

«ចូលទៅក្នុងផ្ទះ និងមានឥទ្ធិពលយ៉ាងខ្លាំង»

ធ្វើឲ្យស្រីៗដែលល្ងង់ចាប់អារម្មណ៍

«ស្ត្រីដែលខ្សោយខាងវិញ្ញាណ»។ នេះអាចមកពីពួកគេមិនបានធ្វើការដើម្បីក្លាយជាមនុស្សដែលគោរពព្រះជាម្ចាស់ ឬដោយសារតែពួកគេខ្ជិល និងមានបាបជាច្រើន។

ស្រ្តីទាំងនោះពោរពេញដោយអំពើបាប

ប៉ូលនិយាយអំពីភាពទាក់ទាញនៃអំពើបាបដូចជាអំពើបាបត្រូវបានប្រមូលផ្តុំនៅលើខ្នងស្ត្រីទាំងនេះ។ អត្ថន័យដែលអាចមានគឺ ១) «អ្នកដែលធ្វើបាបញឹកញាប់» ឬ ២) «អ្នកដែលមានអារម្មណ៍ថាខ្លួនមានកំហុសគួរឲ្យខ្លាច ព្រោះពួកគេបន្តធ្វើបាប»។ យោបល់នេះគឺថាបុរសទាំងនេះអាចមានឥទ្ធិពលលើស្ត្រីទាំងនេះយ៉ាងងាយស្រួល ព្រោះស្ត្រីមិនអាចបញ្ឈប់អំពើបាបបានទេ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ហើយបណ្តាយតាមសេចក្តីប៉ងប្រាថ្នាផ្សេងៗ

ប៉ូលនិយាយអំពីបំណងប្រាថ្នាផ្សេងៗដូចជាសេចក្តីប៉ងប្រាថ្នានេះអាចនាំមនុស្សម្នាក់ទៀតទៅឆ្ងាយ។ ឃ្លានេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយពួកគេចង់ធ្វើបាបតាមវិធីផ្សេងៗជាជាងស្តាប់តាមព្រះគ្រីស្ទ» (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])