km_tn/2ti/03/01.md

3.5 KiB

ប្រយោគភ្ជាប់៖

ប៉ូលប្រាប់ធីម៉ូថេថានៅពេលអនាគតមនុស្សនឹងងាកចេញពីសេចក្ដីពិត។ ហើយទោះបីការបៀតបៀននឹងមកដល់គាត់អាចពឹងផ្អែកលើបទគម្ពីររបស់ព្រះ។

នៅថ្ងៃចុងក្រោយ

អត្ថន័យដែលអាចមានគឺ ១) នេះគឺជាពេលក្រោយជាងពេលរបស់ប៉ូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលអនាគត មុនពេលព្រះយេស៊ូយាងត្រឡប់មកវិញ» ឬ ២) ឃ្លានេះសំដៅទៅលើសម័យកាលរបស់គ្រិស្ត រួមទាំងពេលរបស់ប៉ូលផង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ក្នុងអំឡុងពេលនេះមុនពេលថ្ងៃចុងបញ្ចប់»

មានទុក្ខលំបាកខ្លាំង

ទាំងនេះនឹងជាថ្ងៃ ខែ ឬសូម្បីតែឆ្នាំដែលគ្រិស្ដបរិស័ទនឹងស៊ូទ្រាំទុក្ខវេទនា និងរងគ្រោះថ្នាក់។

ស្រឡាញ់តែខ្លួនឯង

ត្រង់ពាក្យថា​ «ស្រឡាញ់» សំដៅទៅលើសេចក្តីស្រឡាញ់សម្រាប់បងប្អូន ឬសេចក្តីស្រឡាញ់ចំពោះមិត្តភក្តិ ឬសមាជិកគ្រួសារ ដែលជាសេចក្តីស្រឡាញ់របស់មនុស្សពីធម្មជាតិរវាងមិត្តភក្តិ ឬសាច់ញាតិ។ នេះមិនមែនជាសេចក្ដីស្រឡាញ់ដែលមកពីព្រះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គិតតែពីខ្លួនឯង»

អំនួត

និយាយអំពីខ្លួនឯងដោយមោទនភាព

មិនស្រឡាញ់តាមរបៀបធម្មជាតិរបស់មនុស្ស

«មិនការស្រឡាញ់គ្រួសារខ្លួនឯងទេ»

មានចិត្តឃោរឃៅ

«មិនយល់ព្រមជាអ្នកផ្សេង» ឬ «មិនរស់នៅក្នុងសន្តិភាពជាមួយផ្សេង»

និយាយមួលបង្កាច់គេ

«អ្នកចោទប្រកាន់មិនពិត»

ប្រើអំពើហឹង្សា

«កាចសាហាវ» ឬ «ពួកគេនឹងប្រព្រឹត្តអំពើផេ្សងៗដែលធ្វើឲ្យអ្នកឈឺចាប់ជារើយៗ»

មិនចូលចិត្តការល្អ

«ស្អប់ការល្អ»

មានចិត្តធំ

«មិនចេះពិចារណា» ឬ «ឆោតល្ងង់»។ នេះមានន័យថាធ្វើអ្វីៗដោយមិនគិតពីផលវិបាក។

អំនួត

«ពួកគេគិតថាពួកគេប្រសើរជាងមនុស្សដទៃទៀត»