km_tn/2ti/02/19.md

7.0 KiB
Raw Permalink Blame History

ព័ត៌មានទូទៅ៖

ដូចជាប្រអប់ដ៏មានតម្លៃ និងសាមញ្ញអាចត្រូវបានប្រើសម្រាប់ការគោរពក្នុងផ្ទះអ្នកមាន អ្នកដែលត្រលប់ទៅរកព្រះ អាចត្រូវបានប្រើដោយព្រះជាម្ចាស់ តាមរបៀបកិតិ្តយសក្នុងការធ្វើអំពើល្អ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ចូរចាក់ឫសរឹងមាំលើព្រះជាម្ចាស់

អត្ថន័យដែលអាចមានគឺ ១) «សេចក្តីពិតរបស់ព្រះគឺដូចជាគ្រឹះរឹងមាំ» ឬ ២) «ព្រះបានតាំងរាស្ដ្ររបស់ព្រះអង្គដូចការសាងសង់នៅលើដ៏គ្រឹះរឹងមាំ» ឬ ៣) «ភាពស្មោះត្រង់របស់ព្រះប្រៀបដូចជាគ្រឹះដ៏រឹងមាំ។ ក្នុងករណីណាក៏ដោយប៉ូលនិយាយអំពីគំនិតនេះហាក់ដូចជាគ្រឹះនៃអាគារមួយត្រូវបានសង់នៅលើដី។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

អស់អ្នកដែលអំពាវនាវរកព្រះនាមព្រះជាម្ចាស់

«អស់អ្នកដែលអំពាវនាវរកព្រះនាមព្រះជាម្ចាស់» ត្រង់ឃ្លាថា ​«ព្រះនាមព្រះជាម្ចាស់» សំដៅទៅលើព្រះជាម្ចាស់ដោយផ្ទាល់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលស្រែករកព្រះជាម្ចាស់» ឬ «អ្នកដែលនិយាយថា គេជាអ្នកដែលជឿលើព្រះជាម្ចាស់» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ត្រូវញែកខ្លួនចេញអំពើទុច្ចរិត

ប៉ូលនិយាយអំពីភាពទុច្ចរិតហាក់ដូចជាកន្លែងដែលមនុស្សអាចចាកចេញពីទីនោះបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឈប់ធ្វើអំពើអាក្រក់» ឬ «ឈប់ធ្វើខុស» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ពុំមែនមានត្រឹមតែមាស និងប្រាក់ប៉ុណ្ណោះទេ...ឌធ្វើពីឈើ និងពីដីដែរ

ត្រង់ពាក្យថា «ប្រដាប់» គឺជាពាក្យទូទៅ​សម្រាប់ ចានគោម ចាន និងឆ្នាំង ដែលមនុស្សដាក់អាហារ ឬទឹក ខាងក្នុង ឬ ពីលើ។ ប្រសិនបើភាសារបស់អ្នកមិនមានពាក្យទូទៅ សូមប្រើពាក្យ «ចាន» ឬ «ឆ្នាំង»។ ប៉ូលកំពុងប្រើរបស់នេះជាពាក្យប្រៀបធៀប ដើម្បីពិពណ៌នាអំពីប្រភេទមនុស្សផ្សេងៗគ្នា។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ប្រើសម្រាប់ការល្អប្រសើរ...ប្រើសម្រាប់ការអាប់ឱន

អត្ថន័យដែលអាចមានគឺ ១) «ជាឱកាសពិសេស ... ពេលវេលាធម្មតា» (UDB) ឬ ២) «ប្រភេទសកម្មភាពដែលមនុស្សធ្វើនៅទីសាធារណៈ ... ប្រភេទសកម្មភាពដែលមនុស្សធ្វើជាឯកជនភាព»។

សម្អាតខ្លួនឯងពីការអាប់ឱន

អត្ថន័យដែលអាចមានគឺ ១) «បំបែកខ្លួនពីមនុស្សទុច្ចរិត» ឬ ២) «ធ្វើឲ្យខ្លួនគាត់បរិសុទ្ធ»។ ក្នុងករណីណាក៏ដោយប៉ូលនិយាយអំពីដំណើរការនេះប្រសិនបើមនុស្សម្នាក់លាងសម្អាតខ្លួន។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

គាត់នឹងបានប្រដាប់ល្អប្រសើរ

ប៉ូលនិយាយអំពីមនុស្សនេះហាក់ដូចជាគេជាប្រដាប់ដែលល្អប្រសើរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គេដូចជាប្រអប់ដែលមានប្រយោជន៍សម្រាប់ឱកាសពិសេស» ឬ «គេដូចជាប្រដាប់ដែលមានប្រយោជន៍សម្រាប់សកម្មភាពដែលមនុស្សល្អធ្វើនៅទីសាធារណៈ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

គាត់បានញែកខ្លួនដោយឡែក ក៏មានប្រយោជន៍ដល់ចៅហ្វាយ ហើយបានរៀបចំសម្រាប់គ្រប់ការល្អទាំងអស់ផងដែរ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចៅហ្វាយ បានចែកគាត់ដាច់ពីគ្នា ហើយគាត់បានត្រៀមខ្លួនជាស្រេចសម្រាប់ចៅហ្វាយដើម្បីប្រើគាត់ឲ្យធ្វើការងារល្អៗ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

គាត់បានញែកខ្លួនដោយឡែក

គាត់មិនត្រូវបានញែកដាច់ពីគ្នាខាងរាងកាយ ឬក្នុងន័យនៃទីតាំងនោះទេ ប៉ុន្តែផ្ទុយទៅវិញដើម្បីបំពេញគោលបំណង។ ការបកប្រែខ្លះបកប្រែពាក្យនេះថា «បរិសុទ្ធ» ប៉ុន្តែអត្ថបទបង្ហាញពីគំនិតសំខាន់នៃការញែកចេញពីគ្នា។ (សូមមើល: rc://*/ta/man/translate/figs-metaphor)