km_tn/2ti/02/16.md

4.0 KiB

ដែលនាំយើងកាន់តែលែងគោរពប្រតិបត្តិព្រះជាម្ចាស់

ប៉ូលនិយាយអំពីការនិយាយបែបនេះហាក់ដូចជាអ្វីមួយដែលអាចផ្លាស់ទីនៅទៅទីតាំងផ្សេងទៀត ហើយលោកនិយាយអំពីភាពគ្មានព្រះហាក់ដូចជាកន្លែងថ្មីនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលបណ្តាលឲ្យមនុស្សក្លាយជាមនុស្សដែលមិនគោរពព្រះ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ការនិយាយរបស់ពួកគេនឹងប្រៀបបីដូចជាដំបៅរលួយ

ដូចជាដំបៅរលួយដែលរាលដាលពាសពេញរាងកាយរបស់មនុស្សយ៉ាងលឿន ហើយបំផ្លាញវា អ្វីដែលមនុស្សទាំងនោះកំពុងនិយាយនឹងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយធ្វើឲ្យអន្តរាយដល់ជំនឿរបស់អ្នកដែលបានឮផង របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីដែលពួកគេនិយាយនឹងរាលដាលដូចជាជំងឺឆ្លង» ឬ «ការនិយាយរបស់ពួកគេនឹងរីករាលដាលយ៉ាងឆាប់រហ័ស និងបណ្តាលឲ្យមានការបំផ្លាញដូចជាដំបៅរលួយ» (សូមមើល: rc://*/ta/man/translate/figs-simile)

ដំបៅរលួយ

«ស្លាប់ សាច់រលួយ»។ មានវិធីតែមួយគត់ ដើម្បីកុំអោយដំបៅរលួយឆ្លងរាលដាល និងសម្លាប់អ្នកជម្ងឺគឺកាត់កន្លែងដែលឈឺនោះចេញ។

ហ៊ីមេនាស និងភីលេតជាដើម

ទាំងនេះជាឈ្មោះរបស់បុរស។ (សូមមើល: rc://*/ta/man/translate/translate-names)

បានភ្លេចសេចក្តីពិត

ប៉ូលនិយាយអំពីការពិតហាក់ ដូចជាគោលដៅដែលត្រូវតម្រង់ទិសដៅ។ ប៉ូលមានន័យថាបុរសទាំងនេះមិនបានយល់ពីសេចក្តីពិត ហើយកំពុងបង្រៀនអ្វីដែលមិនពិត។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ការរស់ឡើងវិញបានកើតឡើងរួចមកហើយ

«ព្រះជាម្ចាស់បានប្រោសអ្នកជឿដែលបានស្លាប់ទៅហើយឲ្យមានជីវិតអស់កល្បជានិច្ច»

ពួកគេក៏បានបង្វែរជំនឿអ្នកខ្លះដែរ

ប៉ូលនិយាយអំពីការបំផ្លាញជំនឿរបស់មនុស្សហាក់ដូចជាជំនឿរបស់ពួកគេត្រូវបានបំផ្លាញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេបំផ្លាញជំនឿរបស់មនុស្សមួយចំនួន» ឬ «ពួកគេបណ្តាលឲ្យមនុស្សមួយចំនួនបញ្ឈប់ការជឿ» (សូមមើល: [[rc:///ta/man/translate/figs-metaphor]]) (សូមមើល: [[rc:///ta/man/translate/figs-metaphor]])