km_tn/2ti/02/14.md

4.0 KiB

ព័ត៌មានទូទៅ៖

ពាក្យថា ​«ពួកគេ» សំដៅទៅលើ «គ្រូបង្រៀន» ឬ «មនុស្សក្នុងក្រុមជំនុំ»

នៅចំពោះមុខព្រះជាម្ចាស់

ប៉ូលនិយាយអំពីការជ្រាប់ច្បាស់របស់ព្រះជាម្ចាស់ចំពោះប៉ូលដូចជាប៉ូលស្ថិតនៅក្នុងវត្តមានរបស់ព្រះ។ ឃ្លានេះបញ្ជាក់អំពីព្រះនឹងធ្វើជាសាក្សីរបស់ធីម៉ូថេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅក្នុងវត្តមានរបស់ព្រះ» ឬ «ដោយព្រះជាសាក្សីរបស់អ្នក» (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-explicit]])

កុំឲ្យឈ្លោះប្រកែកគ្នាពីអត្ថន័យរបស់ពាក្យឡើយ

«មិនត្រូវជជែកវែកញែកលើពាក្យអ្វីដែលមានន័យទេ» ឬ «កុំជជែកតវ៉ាអំពីរឿងល្ងីល្ងើដែលមនុស្សនិយាយ»

ព្រោះពាក្យទាំងនេះឥតប្រយោជន៍ទេ

«ពាក្យនេះគ្មានប្រយោជន៍ដល់អ្នកណាម្នាក់ទេ»

ពាក្យទាំងនេះនាំឲ្យអន្តរាយដល់អស់អ្នកស្តាប់

រូបភាពនេះគឺជាការបំផ្លិចបំផ្លាញការសាងសង់។ អស់អ្នកដែលបានស្ដាប់ការឈ្លោះប្រកែក បានឈប់គោរពសាររបស់គ្រីស្ទាន។ ជំនឿរបស់ពួកគេត្រូវបានបំផ្លាញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នេះគ្រាន់តែបំផ្លាញជំនឿរបស់អ្នកដែលស្តាប់» (សូមមើល: rc://*/ta/man/translate/figs-metaphor)

នៅចំពោះព្រះជាម្ចាស់ដែលបានទទួលអ្នក ជាអ្នកបំពញការងារ ដោយគ្មានហេតុផលណាត្រូវអៀនខ្មាស

«ដើម្បីបង្ហាញខ្លួនអ្នកចំពោះព្រះក្នុងនាមជាមនុស្សម្នាក់ដែលព្រះអង្គបានបង្ហាញថាសមនឹងទទួល ហើយគ្មានមូលហេតុដែលត្រូវអាម៉ាស់មុខនោះទេ»

ជាអ្នកបំពញការងារ

«ដូចជាកម្មករ» ឬ «ដូចជាអ្នកធ្វើការ»។ ប៉ូលបង្ហាញគំនិតរបស់ធីម៉ូថេពន្យល់យ៉ាងត្រឹមត្រូវនូវព្រះបន្ទូលរបស់ព្រះដូចជាគាត់ជាអ្នកធ្វើការដ៏ប៉ិនប្រសប់។ (សូមមើល: rc://*/ta/man/translate/figs-simile)

ដែលបានបង្រៀនព្រះបន្ទូលនៃសេចក្តីពិត យ៉ាងត្រឹមត្រូវ

ត្រង់ពាក្យថា «ព្រះបន្ទូល» មានន័យថាជាសារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ការពន្យល់ពីសារដែលពិតត្រឹមត្រូវ» (សូមមើល: rc://*/ta/man/translate/figs-metonymy)