km_tn/2ti/02/03.md

4.1 KiB
Raw Permalink Blame History

ចូររួមទុក្ខលំបាកជាមួយខ្ញុំ

អាចមាន័យថាទី ១) ស៊ូទ្រាំនឹងទុក្ខវេទនាដូចខ្ញុំដែរ» (UDB) ឬ ២) «ចូលរួមរំលែករំទុក្ខជាមួយខ្ញុំ»

ប្រៀបដូចជាទាហានយ៉ាងល្អរបស់ព្រះគ្រិស្តយេស៊ូចុះ

ប៉ូលប្រៀបធៀបការរងទុក្ខសម្រាប់ព្រះគ្រីស្ទយេស៊ូ ទៅនឹងទុក្ខលំបាករបស់ទាហានល្អម្នាក់។ (សូមមើល rc://*/ta/man/translate/figs-simile)

គ្មានទាហានណាដែលបម្រើហើយ មានជាប់ពាក់ព័ន្ធនឹងការខ្វល់ខ្វាយពីជីវិតទៀតនោះទេ

«គ្មានទាហានណាបំរើនៅពេលគាត់ចូលរួមក្នុងអាជីវកម្មប្រចាំថ្ងៃនៃជីវិតនេះទេ» ឬ «នៅពេលទាហានកំពុងបម្រើពួកគេមិនត្រូវបានរំខានដោយរឿងសាមញ្ញ ​ដែលប្រជាជនធ្វើនោះទេ»។ អ្នកបំរើរបស់ព្រះគ្រីស្ទមិនគួរអនុញ្ញាតឲ្យជីវិតប្រចាំថ្ងៃរារាំងពួកគេពីការធ្វើការសម្រាប់ព្រះគ្រីស្ទទេ។

មានជាប់ពាក់ព័ន្ធ

ប៉ូលនិយាយអំពីការបែរអារម្មណ៍នេះហាក់ដូចជាសំណាញ់ដែលបានទាក់មនុស្សនៅពេលពួកគេកំពុងដើរ។ (សុមមើល: rc://*/ta/man/translate/figs-metaphor)

គាត់គួរតែធ្វើឲ្យគាប់ចិត្តដល់អ្នកដែលកេណ្ឌខ្លួននោះវិញ

«អ្នកដែលបានជ្រើសរើសគាត់ជាទាហាន» ឬ «អ្នកដែលបញ្ជាគាត់»

អ្នកនោះនឹងមិនអាចទទួលភួងជ័យបានទេ លើកលែងតែប្រកួតគ្នាត្រឹមត្រូវតាមក្បួនច្បាប់វិញ

ប៉ូលកំពុងនិយាយយ៉ាងចំៗអំពីអ្នកបំរើរបស់ព្រះគ្រីស្ទដូចជាពួកគេជាអ្នកលេងកីឡា។ (សូមមើល: [[rc:///ta/man/translate/figs-explicit]] និង [[rc:///ta/man/translate/figs-metaphor]])

អ្នកនោះនឹងមិនអាចទទួលភួងជ័យបានទេ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងពាក់មកុដឲ្យលោកជាភួងជ័យ ប្រសិនបើលោកប្រកួតប្រជែងដោយច្បាប់» (សូមមើល: rc://*/ta/man/translate/figs-activepassive)

អ្នកនោះនឹងមិនអាចទទួលភួងជ័យបានទេ

«គេមិនអាចឈ្នះរង្វាន់ទេ»។ ​កីឡាករនៅសម័យប៉ូលត្រូវបានគេពាក់មកុដជាមួយកម្រងផ្កាធ្វើពីស្លឹករុក្ខជាតិនៅពេលពួកគេឈ្នះការប្រកួត។

លើកលែងតែប្រកួតគ្នាត្រឹមត្រូវតាមក្បួនច្បាប់វិញ

«ប្រកួតប្រជែងតាមច្បាប់» ឬ «គោរពច្បាប់យ៉ាងតឹងរឹង»