km_tn/2ti/01/08.md

5.8 KiB

ធ្វើបន្ទាល់

«នៃការផ្តល់សក្ខីកម្ម» ឬ «នៃការប្រាប់អ្នកដទៃ»

ជាអ្នកជាប់ឃុំឃាំងឡើយ

«អ្នកទោសសម្រាប់ជាប្រយោជន៍របស់ព្រះអង្គ» ឬ «អ្នកទោសដោយសារតែខ្ញុំធ្វើជាសាក្សីអំពីព្រះអម្ចាស់»

ត្រូវរួមចំណែកក្នុងទុក្ខលំបាកសម្រាប់ដំណឹងល្អ

ប៉ូលនិយាយអំពីទុក្ខវេទនាដូចជាវត្ថុដែលអាចចែករំលែក ឬចែកចាយក្នុងចំណោមមនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «រងទុក្ខជាមួយខ្ញុំចំពោះដំណឹងល្អ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

តាមរយៈប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់

«អនុញ្ញាតឲ្យព្រះប្រទានឲ្យអ្នករឹងមាំ»

ស្របតាមការត្រាស់ហៅដ៏វិសុទ្ធ

«ជាមួយនឹងកាត្រាស់ហៅដែលញែកយើងជាប្រជារាស្ត្ររបស់ព្រះអង្គ» ឬ «ធ្វើជាប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គ»

ព្រះអង្គធ្វើបែបនេះ

«ព្រះអង្គបានរក្សាទុក ហើយត្រាស់ហៅយើង»

មិនមែនដោយសារការប្រព្រឹត្តរបស់យើងទេ

«មិនមែនដោយសារតែយើងបានធ្វើអ្វីដែលសមនឹងទទួលបានទេ»

ប៉ុន្តែតាមរយៈគម្រោងការ និងព្រះគុណរបស់ព្រះអង្គវិញ

«ប៉ុន្តែដោយសារតែព្រះអង្គមានគម្រោង ដើម្បីបង្ហាញយើងនូវសេចក្ដីសប្បុរសវិញ»

ក្នុងព្រះគ្រិស្តយេស៊ូ

«តាមរយៈទំនាក់ទំនងរបស់យើងជាមួយព្រះគ្រិស្ដយេស៊ូ»

មុនសម័យកាលទាំងអស់

«មុនពេលពិភពលោកចាប់ផ្តើម» ឬ «មុនពេលចាប់ផ្តើម»

សេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់បានបើកសម្ដែងហើយ

ប៉ូលនិយាយអំពីសេចក្ដីសង្គ្រោះហាក់ដូចជាវត្ថុដែលអាចបើកចំហរ និងអាចបើកសម្តែងដល់មនុស្ស។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះបានបង្ហាញពីរបៀបដែលព្រះអង្កនឹងជួយសង្រ្គោះយើង» (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

ដោយការលេចមករបស់ព្រះគ្រិស្តយេស៊ូ

«តាមរយៈការបញ្ជូនព្រះយេស៊ូគ្រិស្ដជាព្រះសង្គ្រោះរបស់យើង»

បាននាំយកជីវិតដែលគ្មានទីបញ្ជប់

ប៉ូលនិយាយអំពីសេចក្ដីស្លាប់ហាក់ដូចជាដំណើរការឯករាជ្យជំនួសឲ្យព្រឹត្តិការណ៍ដែលមនុស្សស្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលបំផ្លាញសេចក្តីស្លាប់» ឬ «អ្នកដែលធ្វើឲ្យមនុស្សមានលទ្ធភាពមិនស្លាប់ជារៀងរហូត» (សូមមើល: rc://*/ta/man/translate/figs-metaphor)

បាននាំយកជីវិតដែលគ្មានទីបញ្ជប់ មកក្នុងពន្លឺនៃដំណឹងល្អវិញ

ប៉ូលនិយាយអំពីការបង្រៀនអំពីជីវិតអស់កល្បជានិច្ចដូចជាវត្ថុ ដែលអាចនាំចេញពីភាពងងឹតទៅក្នុងពន្លឺ ដើម្បីឲ្យមនុស្សអាចមើលឃើញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បង្រៀនពីជីវិតដែលមិនចេះស្លាប់គឺដោយការផ្សាយដំណឹងល្អ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ព្រះជាម្ចាស់តែងតាំងខ្ញុំជាអ្នកប្រកាសដំណឹងល្អ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំឲ្យធ្វើជាអ្នកប្រកាសដំណឹងល្អ» (សូមមើល: rc://*/ta/man/translate/figs-activepassive)