km_tn/2ti/01/06.md

3.7 KiB

ប្រយោគភ្ជាប់ៈ

ប៉ូលលើកទឹកចិត្តធីម៉ូថេឲ្យរស់នៅដោយថាមពលសេចក្ដីស្រឡាញ់ និងការប្រៀនប្រដៅ ហើយមិនត្រូវខ្មាស់អៀន ដោយសារការរងទុក្ខវេទនារបស់ប៉ូលនៅក្នុងគុកដោយសារជំនឿ (របស់ប៉ូល) របស់គាត់ទៅលើគ្រិស្ដ។

នេះជាហេតុផល

«សម្រាប់​ហេតុផល​នេះ» ឬ «ដោយសារជំនឿដ៏ស្មោះរបស់អ្នកលើព្រះយេស៊ូ»

ចូរធ្វើឲ្យអំណោយទាន

ប៉ូលនិយាយអំពីតម្រូវការរបស់ធីម៉ូថេ ដើម្បីចាប់ផ្តើមប្រើអំណោយទានរបស់គាត់ម្តងទៀត ដូចជាគាត់កំពុងឆេះឡើងវិញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចាប់ផ្តើមប្រើអំណោយទានម្តងទៀត» (សូមមើល: rc://*/ta/man/translate/figs-metaphor)

អំណោយទានរបស់ព្រះជាម្ចាស់ ដែលស្ថិតនៅក្នុងអ្នកតាមរយៈការដាក់ដៃលើអ្នក

«អំណោយទាននៃព្រះដែលអ្នកបានទទួលតាមរយៈការដាក់ដៃលើខ្ញុំ»។ ឃ្លានេះសំដៅទៅលើវិធីមួយដែលប៉ូលបានដាក់ដៃលើធីម៉ូថេ ហើយបានអធិស្ឋានសុំព្រះជួយគាត់ឲ្យធ្វើកិច្ចការដែលព្រះអង្គបានបញ្ជាឲ្យលោកធ្វើ។

ដ្បិត ព្រះជាម្ចាស់

«ពីព្រោះព្រះជាម្ចាស់»

ព្រះជាម្ចាស់មិនបានប្រទានឲ្យយើងមានវិញ្ញាណ ដែលភ័យខ្លាចឡើយ ប៉ុន្តែវិញ្ញាណមានអំណាច សេចក្តីស្រឡាញ់ និងមានវិន័យវិញ

អាចមានន័យថាទី ១) «វិញ្ញាណ» សំដៅទៅលើ «ព្រះវិញ្ញាណបរិសុទ្ធ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះមិនធ្វើឲ្យយើងភ័យខ្លាចទេ។ ព្រះអង្គបណ្តាលឲ្យយើងមានអំណាច និងសេចក្តីស្រឡាញ់ និងវិន័យ» ឬ ទី២) «ស្មារតី» សំដៅទៅលើចរិតលក្ខណៈ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះមិនបណ្តាលឲ្យយើងភ័យខ្លាចទេ ប៉ុន្តែមានអំណាច និងសេចក្តីស្រឡាញ់ និងវិន័យវិញ»

មានវិន័យ

អាចមនន័យថាទី ១) អំណាចគ្រប់គ្រងខ្លួនយើង (UDB) ឬ ទី២) អំណាចដើម្បីកែមនុស្សផ្សេងទៀតដែលកំពុងធ្វើខុស។