km_tn/2ti/01/03.md

5.1 KiB
Raw Permalink Blame History

ដែលខ្ញុំបម្រើតាមរយៈបុព្វបុរសខ្ញុំ

«ដែលខ្ញុំបានបម្រើដូចដូនតាខ្ញុំ»

ដោយមនសិការបរិសុទ្ធ

ប៉ូលនិយាយអំពីមនសិការរបស់គាត់ហាក់ដូចជាមានភាពស្អាតស្អំខាងរូបកាយ។ ឃ្លានេះមានន័យថា មនុស្សម្នាក់មិនមានអារម្មណ៍ខុសទេ ពីព្រោះគាត់តែងតែព្យាយាមធ្វើអ្វីដែលត្រឹមត្រូវ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដឹងថាខ្ញុំបានព្យាយាមអស់ពីសមត្ថភាព ដើម្បីធ្វើអ្វីដែលត្រឹមត្រូវ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ដូចដែលខ្ញុំនឹកចាំពីអ្នកជានិច្ច

«ពេលខ្ញុំចាំអ្នកជានិច្ច» ឬ «ខណៈពេលដែលខ្ញុំចាំអ្នកគ្រប់ពេល»

ទាំងយប់ទាំងថ្ងៃ

ត្រង់ពាក្យថា «ទាំងយប់ទាំងថ្ងៃ» ប្រើដូចគ្នាទាំងពីរមានន័យថា «តែងតែ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «តែងតែ» ឬ «ជានិច្ច» (សូមមើល: rc://*/ta/man/translate/figs-merism)

បានជាខ្ញុំមានចិត្តចង់ឃើញអ្នក

«ខ្ញុំចង់ឃើញអ្នកខ្លាំងណាស់»

ដើម្បីឲ្យខ្ញុំបានពេញដោយអំណរ

ប៉ូលនិយាយអំពីខ្លួនគាត់ដូចជាគាត់ជាធុងមួយដែលមនុស្សផ្សេងទៀតអាចបំពេញបាន។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំអាចនឹងមានអំណរ» ឬ «ខ្ញុំអាចមានអំណរពេញលេញ» (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

ខ្ញុំនឹកចាំពីទឹកភ្នែករបស់អ្នក

ប៉ូលប្រើពាក្យ «ទឹកភ្នែក» គឺមានន័យថាការឈឺចាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំចាំបានទាំងអស់នូវអ្វីដែលអ្នកបានឈឺចាប់» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ខ្ញុំបានចងចាំពី

ពាក្យនេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំក៏ចងចាំពីអ្នក» ឬ «ខ្ញុំក៏បានរំលឹកពីអ្នក» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ជំនឿស្មោះត្រង់របស់អ្នក

«ជំនឿរបស់អ្នកគឺពិត» ឬ «ជំនឿរបស់អ្នកគឺស្មោះត្រង់»

ដែលដំបូងជាមួយលោកយាយឡូអ៊ីស ហើយម្តាយរបស់អ្នក គឺនាងអ៊ើនីស ហើយខ្ញុំជឿយ៉ាងច្បាស់ថា ជំនឿនោះនៅក្នុងអ្នកផងដែរ

ប៉ូលកំពុងនិយាយអំពីជំនឿរបស់ពួកគេហាក់ដូចជាអ្វីដែលមានជីវិត ហើយរស់នៅក្នុងពួកគេ។ ប៉ូលចង់មានន័យថាពួកគេមានជំនឿដូចគ្នា។ ឃ្លានេះអាចត្រូវបានបញ្ជាក់ជាប្រយោគថ្មី។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឡូអ៊ីស យាយរបស់អ្នក និងអ៊ើនីសដែលជាម្តាយរបស់អ្នកមានជំនឿពិតប្រាកដដំបូងគេ ហើយខ្ញុំជឿជាក់ថាអ្នកក៏មានជំនឿពិតប្រាកដផងដែរ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

លោកយាយឡូអ៊ីស...នាងអ៊ើនីស

ពាក្យនេះជាឈ្មោះរបស់ស្រ្តី។ (សូមមើល: rc://*/ta/man/translate/translate-names)