km_tn/2ti/01/01.md

4.9 KiB
Raw Permalink Blame History

ព័ត៌មានទូទៅ៖

នៅកាន់គម្ពីរនេះលើកលែងតែមានការកត់សំគាល់ក្រៅពីនេះពាក្យ «របស់យើង» សំដៅទៅលើប៉ូល និងធីម៉ូថេ (សំបុត្រមួយច្បាប់ដែលត្រូវបានសរសេរ) ក៏ដូចជាអ្នកជឿទាំងអស់។ (សូមមើល: rc://*/ta/man/translate/figs-inclusive)

ប៉ូល

ភាសារបស់អ្នកអាចមានរបៀបជាក់លាក់មួយ ដើម្បីណែនាំអ្នកនិពន្ធនៃសំបុត្រមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំប៉ូល ជាអ្នកដែលសរសេរសំបុត្រនេះ»។ ព្រមទាំងនៅក្នុង UDB អ្នកត្រូវប្រាប់ក្នុងខដូចគ្នានេះ ទៅអ្នកដែលសរសេរសំបុត្រនោះ។

តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់

«ពីព្រោះព្រះហឫទ័យរបស់ព្រះជាម្ចាស់» ឬ «ដោយព្រោះព្រះជាម្ចាស់សព្វព្រះហឫទ័យ»។ ប៉ូលបានក្លាយជាសាវ័កពីព្រោះព្រះជាម្ចាស់ព្រះហឫទ័យឲ្យគាត់ធ្វើជាសាវ័ក ហើយមិនមែនដោយសារមនុស្សដែលបានជ្រើសរើសគាត់ទេ។

ស្របតាម

អាចមានន័យថាទី១) «សម្រាប់គោលបំណង»។ នេះមានន័យថា ព្រះជាម្ចាស់បានតែងតាំងប៉ូលឲ្យប្រាប់អ្នកដទៃអំពីការសន្យារបស់ព្រះក្នុងជីវិតរបស់ព្រះយេស៊ូ ឬ ទី២) «ស្របតាម»។ នេះមានន័យថា ដូចព្រះសន្យាថាព្រះយេស៊ូនឹងមានព្រះជន្មរស់ ហើយព្រះអង្គបានតែងតាំងប៉ុលជាសាវ័ក។

ជីវិតនៅក្នុងព្រះគ្រិស្តយេស៊ូ

ប៉ូលនិយាយអំពី «ជីវិត» ដូចជាវត្ថុមួយដែលនៅក្នុងព្រះយេស៊ូ។ ឃ្លានេះសំដៅទៅលើជីវិតដែលមនុស្សទទួលបានជាផលនៃកម្មសិទ្ធិរបស់ព្រះគ្រីស្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៃជីវិតដែលយើងទទួលបានជាលទ្ធផលនៃកម្មសិទ្ធិរបស់ព្រះគ្រីស្ទ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

កូនជាទីស្រឡាញ់

«កូនជាទីស្រឡាញ់» ឬ «កូនដែលយើងស្រឡាញ់» ធីម៉ូថេបានប្រែចិត្តជឿលើព្រះគ្រីស្ទ ដោយសាប៉ូល ដូច្នេះហើយប៉ូលរាប់ធីម៉ូថេដូចជាកូនបង្កើតរបស់លោក។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «អ្នកដែលដូចជាកូនជាទីស្រឡាញ់របស់ខ្ញុំ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

សេចក្តីមេត្តាករុណា និងសេចក្តីសុខសាន្ត

«សូមឲ្យព្រះគុណមេត្តាករុណា និងសន្តិភាពក្លាយជារបស់អ្នក»។ ឬ «សូមឲ្យអ្នកទទួលបាននូវសេចក្តីសប្បុរស មេត្តាករុណា និងសន្តិភាពនៅ»

ព្រះបិតា

«ព្រះជាម្ចាស់ ​ជាព្រះបិតារបស់យើង»។ នេះជាព្រះនាមដ៏សំខាន់សំរាប់ព្រះជាម្ចាស់។ (សូមមើល: rc://*/ta/man/translate/guidelines-sonofgodprinciples)

និងព្រះគ្រិស្តយេស៊ូជាព្រះអម្ចាស់នៃយើងរាល់គ្នា

«និងព្រះគ្រិស្ដយេស៊ូ ដែលជាព្រះអម្ចាស់របស់យើង»