km_tn/2sa/24/15.md

2.8 KiB

រហូតដល់ពេលកំណត់

នេះជាពេលវេលាដែលព្រះជាម្ចាស់បានសម្រេចថាព្រះអង្គនឹងបញ្ឈប់គ្រោះកាច។

មានមនុស្សចំនួនប្រាំពីរម៉ឺននាក់

«៧០,០០០» (សូមមើល rc://*/ta/man/translate/translate-numbers)

ចាប់ពីដាន់រហូតដល់បៀរសេបា

ត្រង់នេះនិយាយអំពីទីក្រុងដាន់ នៅភាគខាងជើងបំផុតនិងទីក្រុងបៀរសេបា នៅភាគខាងត្បូងបំផុតមានន័យថា ប្រជាជាតិអ៊ីស្រាអែលទាំងមូល។ (សូមមើល rc://*/ta/man/translate/figs-merism)

នៅពេលដែលទេវតាលើកព្រះហស្តឡើងបម្រុងប្រហារក្រុងយេរូសាឡឹម

នៅទីនេះពាក្យប្រៀបធៀប « ដៃ» តំណាងឲ្យអំណាចរបស់ទេវតា។ ការបកប្រែផ្សេងទៀត «ទេវតាគឺបម្រុងបំផ្លាញប្រជាជននៅក្រុងយេរូសាឡឹម» (សូមមើល rc://*/ta/man/translate/figs-metonymy)

ព្រះអម្ចាស់ប្រែព្រះហឫទ័យអាណិត មិនព្រមបំផ្លាញក្រុងនេះទេ

នេះមានន័យថា ព្រះអម្ចាស់បានបញ្ឈប់ការអាក្រក់ដែលព្រះអង្គបានអនុញ្ញាតអោយទេវតាធ្វើ។ ការបកប្រែផ្សេងទៀត «ព្រះអម្ចាស់មានព្រះទ័យព្រួយពីការធ្វើទុក្ខ»

ឥឡូវនេះ ចូរដកដៃរបស់អ្នកចេញចុះ

ពាក្យ «ដៃ» ឈរតំណាងអោយអំណាចរបស់ទេវតា។ ការបកប្រែផ្សេងទៀត «កុំធ្វើបាបពួកគេទៀតទេ» (សូមមើល rc://*/ta/man/translate/figs-metonymy)

លោកអរ៉ៅណា

នេះជាឈ្មោះនៃមនុស្សប្រុស។ (សូមមើល rc://*/ta/man/translate/translate-names)

នៅក្បែរលានបោកស្រូវ

លានបោកស្រូវគឺជាកម្រាលរឹងរាបស្មើមួយ ដែលជាកន្លែងអាចបំបែកគ្រាប់ស្រូវចេញពីអង្កាម។