km_tn/2sa/24/01.md

2.4 KiB

ព្រះអម្ចាស់ព្រះពិរោធទាស់នឹងប្រជាជនអ៊ីស្រាអែលសារជាថ្មី

ពាក្យថា «បញ្ឆេះ» មានន័យថា ចាប់ផ្តើមឆេះ។ នៅទីនេះព្រះពិរោធរបស់ព្រះអម្ចាស់ប្រៀបទៅនឹងភ្លើង។ ការបកប្រែផ្សេងទៀត «ព្រះពិរោធរបស់ព្រះអម្ចាស់បានចាប់ផ្ដើមឆេះដូចជាភ្លើង» ។

ទ្រង់បានធ្វើឲ្យព្រះបាទដាវីឌទាស់នឹងពួកគេ

«ទ្រង់បានបណ្ដាលឲ្យព្រះបាទដាវីឌប្រឆាំងពួកគេ»

ចូលទៅធ្វើជំរឿនប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដា

នៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ព្រះជាម្ចាស់បានហាមស្តេចអ៊ីស្រាអែលមិនឲ្យធ្វើជម្រើនទាហាន។ អត្ថន័យពេញលេញនៃសេចក្តីថ្លែងការណ៍នេះអាចត្រូវបានធ្វើឲ្យច្បាស់។ (សូមមើល rc://*/ta/man/translate/figs-explicit)

ចាប់ពីក្រុងដាន់ រហូតដល់បៀសេបា

ឃ្លានេះប្រើឈ្មោះទីកន្លែងពីរគឺ ក្រុងដាន់នៅភាគខាងជើងឆ្ងាយ និងបៀសេបានៅភាគខាងត្បូងឆ្ងាយដើម្បីតំណាងឲ្យប្រទេសទាំងមូល។ (សូមមើល rc://*/ta/man/translate/figs-merism)

ហើយរាប់ចំនួនមនុស្សទាំងអស់ ... នៃមនុស្សប្រុសដែលពេញកម្លាំងអាចចេញច្បាំងបាន។

នេះមានន័យថា រាប់បុរសទាំងអស់លើកលែងតែបុរសដែលក្មេងពេក ចាស់ពេក ឬរាងកាយមិនអាចប្រយុទ្ធបាន។