km_tn/2sa/22/30.md

1.7 KiB

ព័ត៌មានទូទៅ៖

ព្រះបាទដាវីឌបន្តច្រៀងចម្រៀងថ្វាយព្រះអម្ចាស់។

ដោយសារព្រះអង្គទូលបង្គំអាចហក់រំលងរនាំងបាន

នៅទីនេះ «រនាំង» អាចសំដៅទៅលើក្រុមទាហានឬទៅជញ្ជាំងថ្ម។ ទោះយ៉ាងណាក៏មានន័យថា ព្រះជាម្ចាស់អាចជួយអោយព្រះបាទដាវីឌឈ្នះខ្មាំងសត្រូវរបស់ទ្រង់បានដែរ។

ហើយដោយសារទ្រង់ទូលបង្គំអាចលោកលើកំពែងបាន។

ព្រះបាទដាវីឌកំពុងនិយាយបំផ្លើសដើម្បីបញ្ជាក់ពីជំនួយរបស់ព្រះអម្ចាស់។ (សូមមើល rc://*/ta/man/translate/figs-hyperbole)

ព្រះបន្ទូលរបស់ព្រះអម្ចាស់ពិតទាំងស្រុង។

អ្វីៗដែលព្រះអម្ចាស់មានព្រះបន្ទូលសុទ្ធតែពិតទាំងអស់។

ទ្រង់គឺជាខែល

ពាក្យប្រៀបប្រដូច «ខែល» បញ្ជាក់ទៅលើអំណាចរបស់ព្រះជាម្ចាស់ដើម្បីការពារប្រជារាស្ដ្ររបស់ទ្រង់។ (សូមមើល rc://*/ta/man/translate/figs-metonymy)