km_tn/2sa/22/08.md

3.4 KiB

ព័ត៌មានទូទៅ៖

ទំនុកតម្កើងរបស់ព្រះបាទដាវីឌចំពោះព្រះអម្ចាស់បន្តទៀត។ គាត់ប្រើភាពស្របគ្នាដើម្បីបញ្ជាក់ពីអ្វីដែលព្រះអង្គកំពុងមានបន្ទូល។ (សូមមើល rc://*/ta/man/translate/figs-parallelism)

ផែនដីកក្រើកញាប់ញ័រ។ ... រងើកភ្លើងក៏ខ្ទាតចេញមកជាមួយនឹងភ្លើងនោះដែរ

នេះជាការឆ្លើយតបរបស់ព្រះអម្ចាស់ ចំពោះការស្រែកអំពាវនាវរបស់ព្រះបាទដាវីឌ សុំជំនួយពីព្រះអង្គឲ្យកំចាត់ខ្មាំងសត្រូវ។ ព្រះបាទដាវីឌប្រើរូបភាពផែនដីរញ្ជួយ និងភ្លើងចេញពីព្រះអម្ចាស់ ដើម្បីបញ្ជាក់ពីសេចក្តីក្រោធដ៏គួរឲ្យខ្លាចរបស់ព្រះអម្ចាស់។ (សូមមើល rc://*/ta/man/translate/figs-metaphor)

ផែនដីកក្រើក ...ញាប់ញ័រ

ព្រះបាទដាវីឌនិយាយអំពីចំណុចខ្លាំងទាំងពីរដើម្បីរួមបញ្ចូលអ្វីៗទាំងអស់ក្នុងការបង្កើត។ (សូមមើល rc://*/ta/man/translate/figs-merism)

ដោយសារព្រះពិរោធរបស់ព្រះអង្គ

នេះអាចថ្លែងជាទម្រង់កិរិយាស័ព្ទសកម្ម។ ការបកប្រែផ្សេងទៀត «ព្រោះព្រះពិរោធរបស់ព្រះជាម្ចាស់បាន ធ្វើឲ្យពួកគេញាប់ញ័រ» (សូមមើល rc://*/ta/man/translate/figs-activepassive)

ព្រះនាសាររបស់ព្រះអង្គ ... ព្រះឱស្ឋរបស់ព្រះអង្គ

ព្រះបាទដាវីឌនិយាយអំពីព្រះអម្ចាស់ ដូចជាព្រះអង្គមានចំណែករបស់មនុស្សទាំងនេះដែរ។ (សូមមើល rc://*/ta/man/translate/figs-personification)

រងើកភ្លើងក៏ខ្ទាតចេញមកជាមួយនឹងភ្លើងនោះដែរ

នៅទីនេះ ព្រះពិរោធរបស់ព្រះអម្ចាស់ត្រូវបានប្រៀបធៀបទៅនឹងភ្លើង ដែលបណ្តាលឲ្យធ្យូងថ្មឆាបឆេះ។ ការបកប្រែផ្សេងទៀត «អណ្តាតភ្លើងចេញពីព្រះឱស្ឋរបស់ទ្រង់បង្កើតជារងើកភ្លើង» ឬ «ព្រះអង្គក៏ដុតធ្យូងឲ្យឆេះដោយភ្លើងចេញពីព្រះឱស្ឋរបស់ទ្រង់» (សូមមើល rc://*/ta/man/translate/figs-metaphor)