km_tn/2sa/19/42.md

4.2 KiB

ហេតុអ្វីបានជាអ្នករាល់គ្នាខឹងនឹងរឿងនេះ?

ប្រជាជនជាតិយូដាសួរសំណួរនេះដើម្បីស្ដីបន្ទោសជនជាតិអ៊ីស្រាអែល។ នេះអាចត្រូវបានសរសេរជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «ប៉ុន្តែអ្នកមិនមានហេតុផលដើម្បីតូចចិត្តអំពីរឿងនេះទេ»។ (សូមមើល rc://*/ta/man/translate/figs-rquestion

តើយើងបានហូបអ្វីដែលព្រះរាជាបានបង់ថ្លៃសម្រាប់យើងឬ? តើទ្រង់បានប្រទានរង្វាន់អ្វីដល់យើងឬ?

ប្រជាជននៅស្រុកយូដាសួរសំណួរដើម្បីបង្ហាញថា ពួកគេមិនបានយកអ្វីពីស្តេចទេ។ នេះអាចត្រូវបានសរសេរជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត​ «ស្តេចមិនដែលបានបង់ថ្លៃអាហាររបស់យើង ទេហើយគាត់ក៏មិនដែលបានផ្តល់អំណោយដល់យើងដែរ» ។ (សូមមើល rc://*/ta/man/translate/figs-rquestion)

យើងមានសិទ្ធិច្រើនជាងចំពោះព្រះបាទដាវីឌ ជាជាងពួកអ្នក។

«យើងមានការអះអាងច្រើនជាងព្រះបាទដាវីឌជាងអ្នកទៅទៀត» ។ វាអាចមានប្រយោជន៍ក្នុងការបញ្ជាក់យ៉ាងច្បាស់ពីអត្ថន័យនៃពាក្យថា «ត្រឹមត្រូវជាង» ។ ការបកប្រែផ្សេងទៀត «យើងមានសិទ្ធិក្នុងការបម្រើស្តេចនិងនៅជាមួយស្តេចជាងអ្នក» (សូមមើល rc://*/ta/man/translate/figs-explicit)

ហេតុអ្វីបានជាអ្នករាល់គ្នាស្អប់យើង?

ប្រជាជនជាតិអ៊ីស្រាអែលសួរសំណួរនេះដើម្បីបង្ហាញកំហឹងរបស់ពួកគេ។ នេះអាចត្រូវបានសរសេរជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «អ្នកមិនគួរមើលងាយយើងទេ!» (សូមមើល rc://*/ta/man/translate/figs-rquestion)

តើគំនិតដំបូងក្នុងការយាងព្រះរាជាត្រឡប់មកវិញ មិនមែនជាគំនិតរបស់យើងទេឬ?

ប្រជាជនជាតិអ៊ីស្រាអែលសួរសំណួរនេះដើម្បីរំលឹកនិងស្តីបន្ទោសប្រជាជនយូដា។ នេះអាចត្រូវបានសរសេរជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «យើងគឺជាអ្នកដំបូងដែលណែនាំថាយើងនាំស្តេចត្រឡប់មកវិញ!» (សូមមើល rc://*/ta/man/translate/figs-rquestion)

ពាក្យសំដីរបស់ជនជាតិយូដា មានភាពម៉ឺងម៉ាត់ជាងជនជាតិអ្វីស្រាអែល។

នៅទីនេះ «ពាក្យ» សំដៅទៅលើការនិយាយរបស់ប្រជាជន។ ការបកប្រែផ្សេងទៀត «ពួកយូដានិយាយអាក្រក់ជាងពួកអ៊ីស្រាអែលទៅទៀត»។ (សូមមើល rc://*/ta/man/translate/figs-metonymy)