km_tn/2sa/19/34.md

5.7 KiB

ទូលបង្គំមានអាយុប៉ុណ្ណោះហើយ តើអាចរស់បានប៉ុន្មានថ្ងៃ ដែលគួរនឹងអោយទូលបង្គំឡើងទៅក្រុងយេរូសាឡឹមជាមួយនឹងទ្រង់នោះ?

នៅទីនេះលោកបាស៊ីឡៃមានន័យថា គាត់ចាស់ហើយគ្មានហេតុផលណា​ដែលគាត់អាចរួមដំណើរជាមួយព្រះបាទដាវីឌបានទេ។ សំណួរដ៏ប៉ិនប្រសព្វនេះអាចត្រូវបានបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «ខ្ញុំប្រាកដជាមិនរស់នៅច្រើនឆ្នាំទៀតទេ។ គ្មានហេតុផលណាដែលខ្ញុំត្រូវឡើងទៅក្រុងយេរូសាឡឹមជាមួយស្តេចឡើយ»។ (សូមមើល rc://*/ta/man/translate/figs-rquestion)

មានអាយុប៉ែតសិបឆ្នាំ

«អាយុ ៨០ ឆ្នាំ» (សូមមើល rc://*/ta/man/translate/translate-numbers)

តើទូលបង្គំអាចដឹងអ្វីស្អាត អ្វីអាក្រក់ឬ?

លោកបាស៊ីឡៃ ប្រើសំណួរដ៏ប៉ិនប្រសព្វដើម្បីបញ្ជាក់ពីមូលហេតុ ដែលគាត់មិនចង់ទៅក្រុងយេរូសាឡឹម។ នៅទីនេះ «ល្អ» និង «អាក្រក់» សំដៅទៅលើអ្វីដែលគួរឲ្យចង់បាននិងអ្វីដែលមិនចង់បាន។ សំណួរនេះអាចត្រូវបានសរសេរជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «ខ្ញុំមិនអាចបែងចែករវាងអ្វីដែលគួរអោយចង់បាន និងអ្វីដែលមិនចង់បាននោះទេ» ។ (សូមមើល rc://*/ta/man/translate/figs-rquestion)

តើទូលបង្គំអាចទទួលរស់ជាតិពីអាហារដែលទទួលទាន ឬពីអ្វីដែលផឹកនោះឬ?

លោកបាស៊ីឡៃ ប្រើសំណួរដ៏ប៉ិនប្រសព្វដើម្បីបញ្ជាក់ពីមូលហេតុ ដែលគាត់មិនចង់ទៅក្រុងយេរូសាឡឹម។ សំណួរនេះអាចត្រូវបានសរសេរជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «ខ្ញុំមិនអាចរីករាយនឹងរសជាតិនៃអ្វីដែលខ្ញុំញ៉ាំនិងផឹកបានទេ» (សូមមើល rc://*/ta/man/translate/figs-rquestion)

តើទូលបង្គំអាចស្តាប់ឮសូរសម្លេងដ៏ពិរោះរបស់ពួកអ្នកចម្រៀងប្រុសស្រីនោះឬ?

លោកបាស៊ីឡៃ ប្រើសំណួរដ៏ប៉ិនប្រសព្វដើម្បីបញ្ជាក់ពីមូលហេតុដែលគាត់មិនចង់ទៅក្រុងយេរូសាឡឹម។ សំណួរនេះអាចត្រូវបានសរសេរជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀតៈ«ខ្ញុំមិនអាចលឺសម្លេងរបស់បុរសច្រៀងនិងច្រៀងនារីបានទេ» ។(សូមមើល: rc://*/ta/man/translate/figs-rquestion)

តើហេតុអ្វីបានជាទូលបង្គំត្រូវរំខានព្រះរាជាជាអម្ចាស់ដូច្នេះ?

លោកបាស៊ីឡៃ ប្រើសំណួរដ៏ប៉ិនប្រសព្វដើម្បីបញ្ជាក់ថាគាត់មិនចង់ធ្វើជាបន្ទុករបស់ស្តេចទេ។ នេះអាចត្រូវបានសរសេរជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «អ្នកបម្រើរបស់អ្នកមិនគួរទៅជាមួយអ្នកទេហើយជាបន្ទុកដល់ព្រះអង្គ»។ (សូមមើល rc://*/ta/man/translate/figs-rquestion)

ហេតុអ្វីបានជាព្រះរាជាតបស្នងនូវរង្វាន់ដូច្នេះមកទូលបង្គំ?

លោកបាស៊ីឡៃ ប្រើសំណួរដ៏ប៉ិនប្រសព្វដើម្បីបញ្ជាក់ថាគាត់មិនដឹងពីមូលហេតុ ដែលស្តេចនឹងប្រទានរង្វាន់ដល់គាត់តាមវិធីនេះទេ។ នេះអាចត្រូវបានសរសេរជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «ខ្ញុំមិនដឹងថាហេតុអ្វីបានជាស្តេចសងគុណខ្ញុំដោយរង្វាន់ដ៏អស្ចារ្យ» (សូមមើល rc://*/ta/man/translate/figs-rquestion)