km_tn/2sa/19/21.md

5.5 KiB

លោកអប៊ីសាយ

ការបកប្រែឈ្មោះមនុស្សប្រុសនេះដូចគ្នាពេលអ្នកបានធ្វើនៅ ២:១៨ ។ (សូមមើល rc://*/ta/man/translate/translate-names)

លោកស្រីសេរូយ៉ា

ការបកប្រែឈ្មោះមនុស្សប្រុសនេះដូចគ្នាពេលអ្នកបានធ្វើនៅ ២:១២ ។ (សូមមើល rc://*/ta/man/translate/translate-names)

តើស៊ីម៉ាយគួរតែស្លាប់ឬទេ ព្រោះគេបានដាក់បណ្តាសាអ្នកដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេក?

លោកអប៊ីសាយខឹងនឹងស៊ីម៉ាយចំពោះការដាក់បណ្ដាសាព្រះបាទដាវីឌហើយកំពុងតែណែនាំថា គាត់គួរតែស្លាប់។ សំណួរនេះអាចត្រូវបានសរសេរជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «ស៊ីម៉ាយគួរតែត្រូវគេសម្លាប់ព្រោះគាត់បានជេរប្រមាថអ្នកដែលព្រះអម្ចាស់ចាក់ប្រេងតាំងឲ្យ»។ (សូមមើល rc://*/ta/man/translate/figs-rquestion)

ព្រះអម្ចាស់បានចាក់ប្រេងអភិសេក

នេះសំដៅទៅលើព្រះបាទដាវីឌ។ មានន័យថាព្រះអង្គជាមនុស្សដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេកជាស្តេច។ ការបកប្រែផ្សេងទៀត «មនុស្សដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេកជាស្តេច» (សូមមើល rc://*/ta/man/translate/figs-explicit)

តើយើងគួរធ្វើយ៉ាងដូចម្តេចជាមួយអ្នក ... ដែលអ្នកប្រឆាំងនឹងយើងដូច្នេះ?

ព្រះបាទដាវីឌប្រើសំណួរដ៏ប៉ិនប្រសព្វនេះ ដើម្បីស្តីបន្ទោសលោកអ័ប៊ីសាយ។ នេះអាចត្រូវបានសរសេរជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «យើងមិនមានអ្វីដែលដូចគ្នាជាមួយអ្នក កូនប្រុសរបស់លោកស្រីសេរូយ៉ាអើយ! អ្នកគ្មានមូលហេតុត្រឹមត្រូវដើម្បីក្លាយជាសត្រូវរបស់យើងទេថ្ងៃនេះ» ។ (សូមមើល rc://*/ta/man/translate/figs-rquestion)

តើគួរមានជនជាតិអ៊ីស្រាអែលណាម្នាក់ត្រូវស្លាប់ក្នុងថ្ងៃនេះឬ? តើខ្ញុំមិនដឹងឬថា ខ្ញុំពិតជាស្តេចលើប្រជាជនអ៊ីស្រាអែលវិញហើយ?

ព្រះបាទដាវីឌប្រើសំណួរដ៏ប៉ិនប្រសព្វទាំងនេះ ដើម្បីបន្តស្ដីបន្ទោសលោកអ័ប៊ីសាយ។ សំណួរទាំងនេះអាចត្រូវបានសរសេរជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «ថ្ងៃនេះគ្មាននរណាម្នាក់ត្រូវគេប្រហារជីវិតក្នុងប្រជាជាតិអ៊ីស្រាអែលទេ ពីព្រោះថ្ងៃនេះយើងជាស្តេចដែលគ្រប់គ្រងលើអ៊ីស្រាអែលទាំងអស់» ។ (សូមមើល rc://*/ta/man/translate/figs-rquestion)

ណាម្នាក់ត្រូវស្លាប់

ឃ្លានេះថា «ត្រូវស្លាប់» មានន័យថាត្រូវគេសម្លាប់រឺប្រហារជីវិត។ ការបកប្រែផ្សេងទៀត «តើនឹងមាននរណាម្នាក់ត្រូវគេសម្លាប់» ឬ «តើខ្ញុំនឹងបញ្ជាឲ្យមនុស្សណាម្នាក់ដើម្បីស្លាប់» (សូមមើល rc://*/ta/man/translate/figs-idiom)

តើខ្ញុំមិនដឹងឬថា ខ្ញុំពិតជាស្តេចលើប្រជាជនអ៊ីស្រាអែលវិញហើយ?

អត្ថន័យដែលអាចកើតមាននៃសំណួរដ៏ប៉ិនប្រសព្វនេះគឺ ១) «ខ្ញុំដឹងថាខ្ញុំនៅតែជាស្តេចអ៊ីស្រាអែលដដែល» ឬ ២) «ថ្ងៃនេះខ្ញុំជាស្តេចដែលគ្រប់គ្រងលើអ៊ីស្រាអែល!» (សូមមើល rc://*/ta/man/translate/figs-rquestion)