km_tn/2sa/17/08.md

4.5 KiB

ដូចមេខ្លាឃ្មុំដែលបាត់កូននៅទីវាល។

កំហឹងរបស់ទាហាននៅទីនេះត្រូវបានគេប្រៀបធៀបទៅនឹងខ្លាឃ្មុំមេដែលកូនខ្លាឃ្មុំត្រូវបានយកចេញពីវា។ ការបកប្រែផ្សេងទៀត «ពួកវាខឹងដូចជាខ្លាឃ្មុំមេដែលកូនរបស់ពួកវាត្រូវបានគេយកចេញពីវា» ឬ «ពួកវាខឹងខ្លាំងណាស់» (សូមមើល rc://*/ta/man/translate/figs-simile)

មេខ្លាឃ្មុំ

ជាសត្វរោមធំមួយដែលដើរដោយជើងបួននិងមានក្រញ៉ាំនិងធ្មេញមុត

ព្រះបិតារបស់ព្រះករុណាជាអ្នកចម្បាំង

នេះមានន័យថាទ្រង់បានប្រយុទ្ធនៅក្នុងសមរភូមិជាច្រើនហើយដឹងច្បាស់ពីរបៀបនៃសង្គ្រាម។ ការបកប្រែផ្សេងទៀត «បានប្រយុទ្ធនៅក្នុងសមរភូមិជាច្រើន» (សូមមើល rc://*/ta/man/translate/figs-explicit)

មើល!

នៅទីនេះពាក្យនេះគឺត្រូវបានប្រើដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់នរណាម្នាក់ ចំពោះអ្វីដែលត្រូវនិយាយបន្ទាប់។ ការបកប្រែផ្សេងទៀត «ចូរស្តាប់» (សូមមើល rc://*/ta/man/translate/figs-idiom)

ក្នុងរូងភ្នំ

រូងជ្រៅនៅក្នុងភ្នំ

ឬនៅកន្លែងណាមួយផ្សេង

នេះគឺជាកន្លែងមួយទៀតដែលព្រះអង្គប្រហែលជាកំពុងលាក់ខ្លួន។ ការបកប្រែផ្សេងទៀត «ឬលាក់ខ្លួននៅកន្លែងផ្សេងទៀត» (សូមមើល rc://*/ta/man/translate/figs-ellipsis)

ប្រសិនបើ មានទាហានណាម្នាក់ស្លាប់នៅក្នុងជួរ

នេះអាចថ្លែងជាទម្រង់កិរិយាស័ព្ទសកម្ម។ ការបកប្រែផ្សេងទៀត «នៅពេលទាហានរបស់ព្រះបាទដាវីឌសម្លាប់ទាហានរបស់អ្នក» (សូមមើល rc://*/ta/man/translate/figs-activepassive)

ទ័ពរបស់ព្រះបាទអាប់សាឡុមទទួលបរាជ័យហើយ។

ពាក្យ «ការសម្លាប់រង្គាល» ជានាម មានន័យថាព្រឹត្តិការណ៍មួយដែលមនុស្សជាច្រើនត្រូវបានសម្លាប់យ៉ាងសាហាវព្រៃផ្សៃ។ នេះអាចត្រូវបានបង្ហាញជាកិរិយាស័ព្ទ។ ការបកប្រែផ្សេងទៀត «ទាហានជាច្រើនដែលតាមព្រះបាទអាប់សាឡុមត្រូវបានគេសម្លាប់» ឬ «ទាហានសត្រូវបានសម្លាប់ទាហានជាច្រើននាក់ដែលដើរតាមព្រះបាទអាប់សាឡុម» (សូមមើល rc://*/ta/man/translate/figs-abstractnouns)

ហើយមានចិត្តអង់អាចដូចជាសត្វសិង្ហ

នៅទីនេះទាហានគឺត្រូវបានសំដៅតាមរយៈ «ដួងចិត្ត» របស់ពួកគេ។ ភាពក្លាហានរបស់ពួកគេផងដែរគឺត្រូវបានប្រៀបធៀបទៅនឹងសត្វតោ។ ការបកប្រែផ្សេងទៀត «ដែលក្លាហានដូចតោ» ឬ «អ្នកដែលក្លាហានណាស់» (សូមមើល [[rc:///ta/man/translate/figs-synecdoche]] and [[rc:///ta/man/translate/figs-simile]])