km_tn/2sa/14/18.md

3.6 KiB

ចូរកុំលាក់បាំងការទាំងឡាយដែលយើងនឹងសួរពីយើងឡើយ

ទម្រង់អវិជ្ជមាននៅទីនេះ គឺត្រូវបានប្រើសម្រាប់ការបញ្ជាក់ហើយអាចត្រូវបានថ្លែងនៅក្នុងទម្រង់វិជ្ជមាន។ ការបកប្រែផ្សេងទៀត «សូមប្រាប់យើងនូវការពិតអំពីអ្វីគ្រប់យ៉ាងដែលយើងសួរអ្នក» (សូមមើល rc://*/ta/man/translate/figs-litotes)

តើយ៉ូអាប់ឬ ដែលរួមគំនិតជាមួយនាងក្នុងរឿងទាំងអស់នេះ?

នៅទីនេះពាក្យថា « ដៃ» សំដៅទៅលើឥទ្ធិពលរបស់លោកយ៉ូអាប់។ ការបកប្រែផ្សេងទៀត «តើលោកយ៉ូអាប់មិនបានជះឥទ្ធិពលដល់អ្នកក្នុងរឿងទាំងអស់នេះទេ» ឬ «តើលោកយ៉ូអាប់បានចាត់អ្នកមកទីនេះ ដើម្បីនិយាយរឿងទាំងនេះទេ» (សូមមើល rc://*/ta/man/translate/figs-metonymy)

មិនមានអ្នកណាអាចគេចទៅឆ្វេងឬទៅស្តាំ ... ព្រះរាជាមានបន្ទូលបាន

នៅទីនេះស្ត្រីពិពណ៌នាអំពីការលំបាកក្នុងការនិយាយទៅកាន់ស្តេច ហើយបន្តឲ្យទ្រង់ស្វែងរកការពិតដោយប្រៀបធៀបវាទៅនឹងមនុស្សម្នាក់ ដែលមិនរត់គេចខ្លួនក្នុងទិសដៅណាមួយទៀត។ ការបកប្រែផ្សេងទៀត «គ្មាននរណាម្នាក់អាចបញ្ឈប់អ្នកមិនឲ្យដឹងពីការពិត» (សូមមើល rc://*/ta/man/translate/figs-metaphor)

ទៅឆ្វេងឬទៅស្តាំ

ការបញ្ចេញមតិផ្តល់នូវចំណុចខ្លាំងពីរ និងមានន័យថា «គ្រប់ទីកន្លែង» ។ ការបកប្រែផ្សេងទៀត «គ្រប់ទីកន្លែងណាទាំងអស់» ឬ «កន្លែងណាក៏បាន» (សូមមើល rc://*/ta/man/translate/figs-merism)

ព្រះរាជារបស់ខ្ញុំម្ចាស់មានប្រាជ្ញា

«ម្ចាស់របស់ខ្ញុំជាស្តេចមានប្រាជ្ញា»

មានប្រាជ្ញាប្រៀបបាននឹងទេវេតារបស់ព្រះជាម្ចាស់

ស្ដ្រីប្រៀបធៀបប្រាជ្ញារបស់ព្រះបាទដាវីឌទៅនឹងប្រាជ្ញារបស់ទេវតា ដើម្បីបញ្ជាក់ថាព្រះអង្គគឺមានប្រាជ្ញា។ ការបកប្រែផ្សេងទៀត «ព្រះអង្គពិតជាឆ្លាតណាស់ដូចជាទេវតារបស់ព្រះជាម្ចាស់» (សូមមើល rc://*/ta/man/translate/figs-simile)