km_tn/2sa/14/12.md

4.6 KiB

ខ្ញុំម្ចាស់ជាស្រីបម្រើរបស់ព្រះករុណា

ដើម្បីបង្ហាញការគោរពចំពោះស្តេច គឺនាងនិយាយសំដៅទៅលើខ្លួនឯងថាជា «អ្នកបម្រើរបស់ព្រះករុណា» ។

ទូលថែមមួយម៉ាត់ទៀត

និយាយអំពីអ្វីផ្សេងទៀត ។ « ស្ត្រីនោះកំពុងស្នើសូមដើម្បីនិយាយជាមួយស្តេចអំពីប្រធានបទមួយទៀត» ។

ចូរនិយាយមកចុះ

នេះគឺជាពាក្យ។ ព្រះរាជាបានប្រទានឲ្យនាង ដោយអ​នុញ្ញាតឲ្យនាងនិយាយបន្ត។ ការបកប្រែផ្សេងទៀត «អ្នកអាចនិយាយមកកាន់យើង» (សូមមើល rc://*/ta/man/translate/figs-idiom)

ហេតុអ្វីបានជាព្រះករុណាផ្ទាល់ ក៏មានគំនិតដូច្នេះដែល គឺទាស់នឹងផលប្រយោជន៍ប្រជារាស្ត្ររបស់ព្រះជាម្ចាស់?

ស្ដ្រីនោះសួរសំណួរដ៏ប៉ិនប្រសប់នេះ ដើម្បីស្ដីបន្ទោសព្រះបាទដាវីឌ ចំពោះរបៀបដែលព្រះអង្គបានប្រព្រឹត្តចំពោះអាប់សាឡុម។ សំណួរនេះអាចត្រូវបានសរសេរជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «អ្វីដែលអ្នកទើបតែនិយាយបានបង្ហាញថាអ្នកបានធ្វើខុស» ។ (សូមមើល rc://*/ta/man/translate/figs-rquestion)

ព្រះករុណាដូចជាមនុស្សម្នាក់ដែលមានកំហុស

ស្ត្រីប្រៀបធៀបស្តេចទៅនឹងអ្នកដែលមានកំហុស ដើម្បីផ្តល់យោបល់ថា ព្រះអង្គមានកំហុសដោយមិននិយាយដោយផ្ទាល់។ ការបកប្រែផ្សេងទៀត «ព្រះមហាក្សត្របានប្រកាសថាខ្លួនគាត់មានកំហុសដោយអង្គទ្រង់ផ្ទាល់»

សម្តេចអាប់សាឡុមដែលបានរត់ភៀសខ្លួន

«កូនប្រុសរបស់ទ្រង់ដែលព្រះអង្គបានហាមឃាត់»

មនុស្សយើងទាំងអស់នឹងស្លាប់នៅពេលណាមួយ គឺយើងដូចជាទឹកដែលចាក់ទៅលើដី ... មិនអាចប្រមូលត្រឡប់មកវិញ

នៅទីនេះស្ត្រីនិយាយអំពីមនុស្សម្នាក់ដែលស្លាប់ ពួកគេប្រៀបដូចជាទឹកកំពុងកំពប់លើដី។ ការបកប្រែផ្សេងទៀត «យើងទាំងអស់គ្នាត្រូវតែស្លាប់ ហើយបន្ទាប់ពីយើងស្លាប់យើងមិនអាចរស់ឡើងវិញបានទេ» (សូមមើល rc://*/ta/man/translate/figs-simile)

ព្រះអម្ចាស់ ... បានរៀចំគម្រោងការណ៍ដែលទៅឆ្ងាយពីព្រះអង្គនោះត្រឡប់មកវិញ។

ស្ដ្រីនោះកំពុងតែអះអាងថាព្រះបាទដាវីឌគួរតែនាំបុត្ររបស់ទ្រង់មកឯអង្គទ្រង់វិញ។ នេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ការបកប្រែផ្សេងទៀត «ព្រះជាម្ចាស់នាំអ្នកដែលព្រះអង្គបានបណ្តេញចេញមកវិញ ហើយព្រះអង្គគួរតែធ្វើដូចគ្នាចំពោះបុត្ររបស់ព្រះអង្គ» (សូមមើល rc://*/ta/man/translate/figs-explicit)