km_tn/2sa/12/21.md

3.3 KiB
Raw Permalink Blame History

ព័ត៌មានទូទៅ៖

ខគម្ពីរទាំងនេះមានសំណួរដ៏ប៉ិនប្រសប់ ដែលបញ្ជាក់ថាព្រះ​បាទដាវីឌជ្រាបថា ព្រះអម្ចាស់បានអនុញ្ញាតឲ្យរឿងនេះកើតឡើង។

ព្រះអម្ចាស់នឹងប្រណីសន្តោសដល់យើង ដោយទុកឲ្យកូននោះមានជីវិតបន្តទៀត។

ព្រះបាទដាវីឌបានសួរសំណួរដ៏ប៉ិនប្រសប់នេះ ដើម្បីបញ្ជាក់ថា គ្មាននរណាម្នាក់ដឹងថា តើព្រះអម្ចាស់នឹងអនុញ្ញាតឲ្យព្រះឱរសរស់រានមានជីវិតទេ។ សំណួរដ៏ប៉ិនប្រសប់សនេះអាចបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «គ្មាននរណាម្នាក់ដឹងថា តើព្រះអម្ចាស់នឹងប្រណីសន្ដោសដល់យើង ដើម្បីឲ្យព្រះឱរសរស់បានទេ» ។ (សូមមើល rc://*/ta/man/translate/figs-rquestion)

ប៉ុន្តែ ពេលនេះកូនបានស្លាប់ផុតទៅហើយ តើឲ្យយើងតមធ្វើអ្វីទៀត?

ព្រះដាវីឌបានសួរសំណួរដ៏ប៉ុិនប្រសប់នេះ ដើម្បីបញ្ជាក់ថាព្រះអង្គលែងមានហេតុផលតមទៀតហើយ។ អាចសរសេរជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត « ឥឡូវនេះ កូនបានស្លាប់ទៅហើយ លែងមានប្រយោជន៍ក្នុងការតមទៀតទេ» ។(សូមមើល rc://*/ta/man/translate/figs-rquestion)

តើយើងអាចនឹងអាចយកគេត្រឡប់មកវិញឬ?

ព្រះបាទដាវីឌបានសួរសំណួរនេះ ដើម្បីបញ្ជាក់ថា ព្រះឱរសនេះមិនអាចរស់ឡើងវិញបានទេ។ អាចសរសេរជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «យើងមិនអាចនាំឲ្យកូននេះមានជីវិតឡើងវិញទេ» ។ (សូមមើល rc://*/ta/man/translate/figs-rquestion)

គឺយើងទេដែលនឹងត្រូទៅជួបវា

ព្រះបាទដាវីឌបញ្ជាក់ថា ព្រះអង្គនឹងទៅកន្លែងដែលព្រះឱរស ពេលព្រះអង្គសុគត។ ការបកប្រែផ្សេងទៀត « នៅពេលយើងសុគត យើងនឹងទៅកន្លែងដែលវានៅ» (សូមមើល rc://*/ta/man/translate/figs-explicit)