km_tn/2sa/12/09.md

4.4 KiB

ដូច្នេះ ហេតុដូចម្តេចបានជាអ្នកមើលងាយ ... ព្រះអម្ចាស់! ដោយធ្វើអំពើដ៏អាក្រក់ដែលទាស់ចិត្តយើងដូច្នេះ?

សំណួរដ៏ប៉ិនប្រសប់នេះត្រូវបានប្រើ ដើម្បីស្តីបន្ទោសដល់ព្រះបាទដាវីឌ។ អាចសរសេរជាសេចក្តីថ្លែងការណ៍បាន។ការបកប្រែផ្សេងទៀត «អ្នកមិនគួរមើលងាយ ... ព្រះអម្ចាស់ ហើយមិនគួរធ្វើអ្វីដែលអាក្រក់នៅចំពោះព្រះអង្គ!» (សូមមើល rc://*/ta/man/translate/figs-rquestion)

ដោយធ្វើអំពើដ៏អាក្រក់ដែលទាស់ចិត្តយើង

«ការមើលឃើញ» របស់ព្រះអម្ចាស់សំដៅទៅលើអ្វី ដែលព្រះអង្គគិត។ នៅទីនេះ និយាយជាពិសេសនូវអ្វីដែលព្រះអង្គចាត់ទុកថា អាក្រក់។ ការបកប្រែផ្សេងទៀត «ដោយធ្វើអ្វីដែលព្រះអង្គចាត់ទុកថា ជាអំពើអាក្រក់» (សូមមើល rc://*/ta/man/translate/figs-metonymy)

គឺអ្នកបានសម្លាប់លោកអ៊ូរីជាជនជាតិហេត ដោយប្រគល់ឲ្យគេសម្លាប់ដោយមុខដាវ

ព្រះបាទដាវីឌមិនបានសម្លាប់លោកអ៊ូរី ដោយអង្គទ្រង់ផ្ទាល់ទេ ផ្ទុយទៅវិញ ទ្រង់បានរៀបចំឲ្យគាត់ត្រូវគេសម្លាប់នៅក្នុងសមរភូមិ។ ឃ្លាដែលថា «នឹងដាវ» តំណាងឲ្យរបៀប ដែលលោកអ៊ូរីត្រូវគេសម្លាប់នៅក្នុងសមរភូមិ។ ការបកប្រែផ្សេងទៀត «អ្នកបានរៀបចំឲ្យលោកអ៊ូរីជាជនជាតិហេត ស្លាប់នៅក្នុងសមរភូមិ» (សូមមើល rc://*/ta/man/translate/figs-metonymy)

អ្នកបានប្រគល់គេឲ្យទៅពួកសាសន៍អាំម៉ូនប្រហារជីវិតរបស់គេ

ព្រះបាទដាវីឌមិនបានសម្លាប់លោកអ៊ូរី ដោយអង្គទ្រង់ផ្ទាល់ទេ ផ្ទុយទៅវិញ ទ្រង់បានរៀបចំឲ្យគាត់ត្រូវបានគេសម្លាប់នៅក្នុងសមរភូមិ ពេលអ៊ីស្រាអែលកំពុងប្រយុទ្ធនឹងអាំម៉ូន។ ឃ្លា «ដាវ» សំដៅទៅលើរបៀប ដែលគាត់បានស្លាប់ក្នុងសមរភូមិ។ ការបកប្រែផ្សេងទៀត «អ្នកបានរៀបចំឲ្យគាត់ស្លាប់នៅក្នុងសមរភូមិ ប្រឆាំងនឹងកងទ័ពអាំម៉ូន» (សូមមើល rc://*/ta/man/translate/figs-metonymy)

ជាក្នុងគ្រួសាររបស់អ្នកតែងតែមានមនុស្សស្លាប់ដោយមុខដាវជានិច្ច

នៅទីនេះ ពាក្យថា «ដាវ» សំដៅទៅលើមនុស្ស ដែលស្លាប់ដោយសារសង្គ្រាម។ ម្យ៉ាងទៀត «គ្រួសារ» របស់ព្រះបាទដាវីឌសំដៅទៅលើកូនចៅរបស់ព្រះអង្គ។ ការបកប្រែផ្សេងទៀត «កូនចៅរបស់អ្នកខ្លះនឹងស្លាប់នៅក្នុងសមរភូមិ» (UDB) (សូមមើល rc://*/ta/man/translate/figs-metonymy)