km_tn/2sa/11/09.md

3.7 KiB

ចៅហ្វាយរបស់លោក

ពាក្យថា «របស់លោក» សំដៅទៅលើលោកអ៊ូរីនិងពាក្យថា «ម្ចាស់» សំដៅលើព្រះបាទដាវីឌ។

តើអ្នកបានធ្វើអ្វី? តើហេតុអ្វីបានជាលោកមិនត្រឡប់ទៅផ្ទះរបស់លោក?

សំណួរដ៏ប៉ិនប្រសប់នេះត្រូវបានប្រើ ដើម្បីបង្ហាញការភ្ញាក់ផ្អើលរបស់ព្រះបាទដាវីឌ ដែលថាលោកអ៊ូរីមិនបានមកជួបប្រពន្ធរបស់គាត់។ អាចសរសេរជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «បន្ទាប់ពីបានមកពីការធ្វើដំណើរដ៏វែងឆ្ងាយបែបនេះ អ្នកគួរតែបានទៅផ្ទះរបស់អ្នក»។ (សូមមើល rc://*/ta/man/translate/figs-rquestion)

ពលទាហានអ៊ីស្រាអែល ព្រមទាំងយូដា

សំដៅទៅលើកងទ័ពរបស់ពួកគេ។ ការបកប្រែផ្សេងទៀត «កងទ័ពអ៊ីស្រាអែលនិងយូដា» (សូមមើល rc://*/ta/man/translate/figs-synecdoche)

តើនឹងឲ្យទូលបង្គំចូលទៅក្នុងផ្ទះ ...មួយភរិយារបស់ទូលបង្គំយ៉ាងដូចម្តេចបាន?

សំណួរដ៏ប៉ិនប្រសប់នេះត្រូវបានប្រើដើម្បីបញ្ជាក់ពីការបដិសេធរបស់អ៊ូរីដើម្បីមកលេងប្រពន្ធរបស់គាត់ហើយអាចត្រូវបានបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «វាជារឿងមិនត្រឹមត្រូវសម្រាប់ខ្ញុំក្នុងការចូលទៅក្នុងផ្ទះរបស់ខ្ញុំ ... ជាមួយប្រពន្ធរបស់ខ្ញុំនៅពេលដែលទាហានផ្សេងទៀតនៅក្នុងកងទ័ពរបស់ខ្ញុំ ស្ថិតក្នុងគ្រោះថ្នាក់»។ (សូមមើល [[rc:///ta/man/translate/figs-rquestion]] and [[rc:///ta/man/translate/figs-explicit]])

ដរាបណាព្រះករុណានៅមានព្រះជន្មគង់នៅ ទូលបង្គំនឹងមិនធ្វើដូច្នេះជាដាច់ខាត។

លោកអ៊ូរីបានស្បថយ៉ាងមុតមាំថា លោកនឹងមិនត្រឡប់ទៅផ្ទះប្រពន្ធរបស់លោក ដរាបណាទាហានដែលនៅសល់កំពុងធ្វើសង្គ្រាម។ លោកធ្វើការសន្យានេះដោយប្រៀបធៀបសេចក្តីពិតនៃការសន្យារបស់លោក ទៅនឹងភាពប្រាកដប្រជា ដែលស្តេចមានព្រះជន្មរស់។ ការបកប្រែផ្សេងទៀត «ខ្ញុំសន្យាយ៉ាងមុតមាំថា ខ្ញុំនឹងមិនធ្វើរឿងនេះទេ!» (សូមមើល rc://*/ta/man/translate/figs-simile)