km_tn/2sa/11/06.md

3.0 KiB

ព្រះបាទដាវីឌមានរាជឱង្ការបញ្ជាទៅ

នៅទីនេះពាក្យថា «បញ្ជាទៅ» មានន័យថាព្រះបាទដាវីឌបានចាត់អ្នកនាំសារម្នាក់។ ការបកប្រែផ្សេងទៀត «បន្ទាប់មកព្រះបាទដាវីឌបានបញ្ជូនអ្នកនាំសារម្នាក់» (សូមមើល rc://*/ta/man/translate/figs-idiom)

បានសួរសុខទុក្ខរបស់លោកយ៉ូអាប់ អំពីពួកពលទាហាន ហើយនិងសភាពការណ៍សង្រ្គាម តើយ៉ាងណាទៅហើយ។

ព្រះបាទដាវីឌបានសួរ បើសិនលោកយ៉ូអាប់និងកងទ័ពអត់មានបញ្ហា និងអំពីដំណើរនៃសង្គ្រាម ។ ការបកប្រែផ្សេងទៀត «បើលោកយ៉ូអាប់អត់បញ្ហា បើទាហានផ្សេងទៀតអត់បញ្ហាដែរ ហើយសង្គ្រាមបានកំពុងដំណើរការយ៉ាងណាដែរ» (សូមមើល rc://*/ta/man/translate/figs-idiom)

ចូរត្រឡប់ទៅផ្ទះរបស់លោក

ឃ្លា «ចូរទៅចុះ» អាចមានន័យថា ១) ផ្ទះរបស់លោកអ៊ូរីស្ថិតនៅទាបជាងព្រះរាជវាំងរបស់ស្តេច ២) ផ្ទះរបស់លោកអ៊ូរីមិនសូវសំខាន់ដូចព្រះរាជវាំងរបស់ស្តេចទេ។ ការបកប្រែផ្សេងទៀត «ទៅផ្ទះរបស់អ្នក» (សូមមើល rc://*/ta/man/translate/figs-idiom)

ហើយសម្អាតជើងរបស់លោកចុះ

ឃ្លានេះជាពាក្យសម្រាប់ត្រឡប់មកផ្ទះវិញ ដើម្បីសម្រាកពេលយប់ បន្ទាប់ពីធ្វើការពេញមួយថ្ងៃ។ ការបកប្រែផ្សេងទៀត «សម្រាកពេលយប់» (សូមមើល rc://*/ta/man/translate/figs-metonymy)

ស្តេចបានផ្ញើអំណោយទៅឲ្យលោក។

ព្រះបាទដាវីឌបានចាត់មនុស្សម្នាក់ ដើម្បីយកអំណោយទៅឲ្យលោកអ៊ូរី។ ឃ្លានេះអាចថ្លែងយ៉ាងច្បាស់។ ការបកប្រែផ្សេងទៀត «ស្តេចបានបញ្ជូនមនុស្សម្នាក់ ឲ្យយកអំណោយទៅឲ្យលោកអ៊ូរី»(សូមមើល rc://*/ta/man/translate/figs-metonymy)