km_tn/2sa/11/02.md

3.0 KiB

មានថ្ងៃមួយ

«ដូច្នេះវាបានកើតឡើង» ឬ «ដូច្នេះវាបានឆ្លង» ។ អ្នកនិពន្ធប្រើឃ្លានេះដើម្បីបង្ហាញពីព្រឹត្តិការណ៍បន្ទាប់នៅក្នុងសាច់រឿង។ (សូមមើល rc://*/ta/man/translate/writing-newevent)

នារីម្នាក់ដែលកំពង់ងូតទឹក

ស្រីនោះមិននៅលើដំបូលទេ នាងនឹងត្រូវងូតទឹកនៅខាងក្រៅទីធ្លាផ្ទះរបស់នាង។ ការបកប្រែផ្សេងទៀត «ស្ត្រីម្នាក់កំពុងងូតទឹកនៅទីធ្លាផ្ទះរបស់នាង» (សូមមើល rc://*/ta/man/translate/figs-explicit)

ស្តេចបានចាត់

នៅទីនេះពាក្យថា «បានចាត់» មានន័យថាព្រះបាទដាវីឌបានចាត់អ្នកនាំសារម្នាក់។ ការបកប្រែផ្សេងទៀត «ដូច្នេះព្រះបាទដាវីឌបានបញ្ជូនអ្នកនាំសារម្នាក់» (សូមមើល rc://*/ta/man/translate/figs-idiom)

ស្តេចបានចាត់គេឲ្យទៅស៊ើបសួរអំពីស្រ្តីនោះ។

ព្រះបាទដាវីឌកំពុងតែព្យាយាមស្វែងរកស្ត្រីនោះ។ ពាក្យថា «ស្តេច» គឺសំដៅទៅលើព្រះបាទដាវីឌ ប៉ុន្តែជាពាក្យទាក់ទងសម្រាប់អ្នកនាំសារដែលព្រះបាទដាវីឌបានបញ្ជូន។ អ្នកនាំសារត្រូវសួរប្រជាជនអំពីព័ត៌មានរបស់នាង។ ការបកប្រែផ្សេងទៀត «អ្នកនាំសារបានសួរមនុស្សដែលស្គាល់នាងថានាងជានរណា» (សូមមើល [[rc:///ta/man/translate/figs-metonymy]] and [[rc:///ta/man/translate/figs-explicit]])

តើនេះមិនមែនជានាងបេតសេបា ... ជាភរិយារបស់លោកអ៊ូរី ជាជនជាតិហេតនោះ

សំណួរនេះផ្តល់ព័ត៌មាន ហើយអាចសរសេរជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «នេះគឺជានាងបាតសេបា ... ហើយនាងជាភរិយារបស់អ៊ូរីជាជនជាតិហេត» ។ (សូមមើល rc://*/ta/man/translate/figs-rquestion)