km_tn/2sa/07/15.md

5.1 KiB

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់បន្តពិពណ៌នាអំពីការសន្យារបស់ព្រះអង្គ ចំពោះព្រះបាទដាវីឌតាមរយៈព្យាការីណាថាន់។

ប៉ុន្តែ សម្ពន្ធមេត្រីនៃសេចក្តីសប្បុរសរបស់យើង យើងនឹងមិនដកចេញ ដូចដែលយើងបានដកចេញសូល

ពាក្យថា «ភាពស្មោះត្រង់» ជានាមអរូបី ដែលអាចត្រូវបានគេនិយាយថា «ស្មោះត្រង់»។ សេចក្តីថ្លែងការណ៍នេះក៏អាចបកប្រែជាទម្រង់វិជ្ជមានផងដែរ។ ការបកប្រែផ្សេងទៀត «ប៉ុន្តែយើងនឹងនៅតែស្មោះត្រង់នឹងឯងដដែល មិនដូចយើងធ្វើចំពោះព្រះបាទសូលទេ» (សូមមើល [[rc:///ta/man/translate/figs-abstractnouns]] and [[rc:///ta/man/translate/figs-litotes]])

ដកចេញពីមុខរបស់អ្នកនោះទេ។ ពូជពង្ស ... ស្ថិតស្ថេររហូតតទៅ។ រាជបល័្លង្ករបស់អ្នក

បើនៅក្នុង ៧:៨ អ្នកបានបកប្រែការដកស្រង់ដោយផ្ទាល់ជាការដកស្រង់ដោយប្រយោល បន្ទាប់មក នៅទីនេះអ្នកត្រូវបកប្រែ «អ្នក» ទៅជា «ព្រះបាទដាវីឌ» ឬ «ទ្រង់» ឬ «របស់ទ្រង់» ដូចក្នុងយូឌីប៊ី ។ ការបកប្រែផ្សេងទៀត «ពីមុខព្រះបាទដាវីឌ។ ដំណាក់របស់ព្រះបាទដាវីឌ ... នៅមុខបល្ល័ង្ករបស់ព្រះអង្គ» (សូមមើល rc://*/ta/man/translate/figs-quotations)

ពូជពង្ស និងរាជសម្បត្តិរបស់អ្នក នឹងស្ថិតស្ថេររហូតតទៅ។ រាជបល័្លង្ករបស់អ្នកនឹងរឹងមាំរហូតតទៅដែរ»។

ប្រយោគទាំងពីរនេះមានអត្ថន័យស្រដៀងគ្នា ហើយបញ្ជាក់ថា រាជវង្សរបស់ព្រះបាទដាវីឌនឹងស្ថិតស្ថេរ ជារៀងរហូត។ (សូមមើល rc://*/ta/man/translate/figs-parallelism)

ពូជពង្ស និងរាជសម្បត្តិរបស់អ្នក នឹងស្ថិតស្ថេររហូតតទៅ។

នៅទីនេះពាក្យថា «ពូជពង្ស» តំណាងកូនចៅរបស់ព្រះបាទដាវីឌ ដែលនឹងគ្រប់គ្រងជាស្ដេច។ នៅទីនេះ «រាជសម្បត្តិ» មានន័យដូចគ្នាទៅនឹង «ពូជពង្ស» ដែរ។ អាចថ្លែងជាទម្រង់កិរិយាសកម្មផងដែរ។ ការបកប្រែផ្សេងទៀត «ទ្រង់នឹងរស់និងឃើញយើងបង្កើតគ្រួសាររបស់ព្រះអង្គ និងការគ្រប់គ្រងរបស់ពួកគេ លើប្រជាជនអ៊ីស្រាអែលជារៀងរហូត» (សូមមើល [[rc:///ta/man/translate/figs-doublet]] and [[rc:///ta/man/translate/figs-activepassive]])

រាជបល័្លង្ករបស់អ្នកនឹងរឹងមាំរហូតតទៅដែរ។

នៅទីនេះ «បល្ល័ង្ក» តំណាងឲ្យអំណាចគ្រប់គ្រងជាស្តេច។ ការបកប្រែផ្សេងទៀត «យើងនឹងឲ្យកូនចៅរបស់អ្នកគ្រប់គ្រងលើអ៊ីស្រាអែលជារៀងរហូត» (សូមមើល rc://*/ta/man/translate/figs-activepassive)

នូវសេចក្តីទាំងប៉ុន្មាន

នៅទីនេះ «ពាក្យ» តំណាងឲ្យអ្វីៗ ដែលព្រះអម្ចាស់បានមានព្រះបន្ទូល។ (សូមមើល rc://*/ta/man/translate/figs-metonymy)

ដែលព្រះអម្ចាស់មានព្រះបន្ទូលមកលោកនៅក្នុងសុបិន្តនោះ។

«គាត់បានទូលប្រាប់ព្រះអង្គគ្រប់យ៉ាង នូវអ្វីដែលព្រះអម្ចាស់បានបង្ហាញដល់គាត់»