km_tn/2sa/07/08.md

3.7 KiB

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់បន្តពិពណ៌នាអំពីការសន្យារបស់ព្រះអង្គ ចំពោះព្រះបាទដាវីឌតាមរយៈព្យាការីណាថាន់។

ឥឡូវនេះ

នេះមិនមានន័យថា «នៅពេលនេះទេ» ប៉ុន្តែ ត្រូវបានប្រើដើម្បីទាក់ទាញការយកចិត្តទុកដាក់ចំពោះចំណុចសំខាន់ដែលត្រូវអនុវត្តតាម។

ចូរប្រាប់ដាវីឌជាអ្នកបម្រើរបស់យើងថា៖ «នេះគឺជាអ្វីដែលព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូល ... យើងក៏បានធ្វើឲ្យអ្នកមានកេរ្ត៍ឈ្មោះល្បីល្បាញ ដូចជាអ្នកធំនៅលើផែនដី។

មានការដកស្រង់មួយនៅក្នុងការដកស្រង់មួយទៀត។ ប្រហែលជាចាំបាច់ត្រូវបកប្រែការដកស្រង់ផ្ទាល់នេះ ជាការដកស្រង់ដោយប្រយោលដូចក្នុងយូឌីប៊ី។ ការបកប្រែផ្សេងទៀត «ប្រាប់ព្រះបាទដាវីឌជាអ្នកបម្រើរបស់យើងថា យើងបានយកព្រះអង្គ ... ព្រះនាមរបស់ព្រះអង្គដូចជាឈ្មោះរបស់អ្នកធំៗនៅលើផែនដី» (សូមមើល [[rc:///ta/man/translate/figs-quotesinquotes]] and [[rc:///ta/man/translate/figs-quotations]])

ចូរប្រាប់ដាវីឌជាអ្នកបម្រើរបស់យើងថា

ព្រះអម្ចាស់នៅតែប្រាប់ព្យាការីណាថាន់អំពីអ្វី ដែលគាត់គួរប្រាប់ព្រះបាទដាវីឌ។

យើងបានទៅជាមួយអ្នក

នៅទីនេះ «ជាមួយអ្នក» មានន័យថា ព្រះអម្ចាស់បានជួយនិងប្រទានពរដល់ព្រះបាទដាវីឌ។ (សូមមើល rc://*/ta/man/translate/figs-idiom)

យើងបានបណ្តេាញខ្មាំងសត្រូវរបស់អ្នកចេញពីមុខរបស់អ្នក។

ព្រះអម្ចាស់បានបំផ្លាញសត្រូវរបស់ព្រះបាទដាវីឌ ត្រូវបានគេនិយាយថា ដូចជាព្រះអម្ចាស់បានកាត់ផ្តាច់ពួកគេដែរ ដូចជាមនុស្សម្នាក់នឹងកាប់បំណែកសម្លៀកបំពាក់ ឬកាត់មែកឈើ។ (សូមមើល rc://*/ta/man/translate/figs-metaphor)

បានធ្វើឲ្យអ្នកមានកេរ្ត៍ឈ្មោះល្បីល្បាញ

នៅទីនេះ«ឈ្មោះ» តំណាងឲ្យកេរ្តិ៍ឈ្មោះរបស់មនុស្សម្នាក់។ (សូមមើល rc://*/ta/man/translate/figs-metonymy)

ដូចជាអ្នកធំ

ឃ្លាថា «អ្នកធំ» មានន័យថាមនុស្សល្បី។