km_tn/2sa/07/06.md

3.2 KiB

យើងមិនដែលបង្គាប់មេដឹកនាំរបស់កុលសម្ព័ន្ធអ៊ីស្រាអែលណាម្នាក់ថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមិនសង់ដំណាក់ពីឈើដ៏មានតម្លៃឲ្យយើងនៅ»?

មានការដកស្រង់មួយនៅក្នុងការដកស្រង់មួយទៀត។ ការដកស្រង់ផ្ទាល់ អាចថ្លែងជាដកស្រង់ដោយប្រយោល។ ការបកប្រែផ្សេងទៀត «យើងមិនដែលស្នើសុំមេដឹកនាំណាម្នាក់ ដែលយើងបានតែងតាំងឲ្យសង់ព្រះវិហារថ្វាយយើង ពីឈើតាត្រៅទេ»។ (សូមមើល [[rc:///ta/man/translate/figs-quotesinquotes]] and [[rc:///ta/man/translate/figs-quotations]])

យើងមិនដែលបង្គាប់មេដឹកនាំរបស់កុលសម្ព័ន្ធអ៊ីស្រាអែលណាម្នាក់ថា

ព្រះអម្ចាស់ប្រើសំណួរមួយដើម្បីបញ្ជាក់ថា ទ្រង់មិនដែលសុំឲ្យមេដឹកនាំអ៊ីស្រាអែលណាម្នាក់ សង់ព្រះដំណាក់ថ្វាយព្រះអង្គឡើយ។ ការបកប្រែផ្សេងទៀត «យើងមិនដែលនិយាយអ្វីជាមួយមេដឹកនាំអ៊ីស្រាអែលណាមួយឡើយ» (សូមមើល rc://*/ta/man/translate/figs-rquestion)

ហេតុអ្វីបានជាអ្នករាល់គ្នាមិនសង់ដំណាក់ពីឈើដ៏មានតម្លៃឲ្យយើងនៅ?

បើព្រះអម្ចាស់បានសួរមេដឹកនាំណានូវសំណួរនេះ ព្រះអង្គនឹងប្រើសំណួរមួយ ដើម្បីស្តីបន្ទោសពួកគេចំពោះការ ដែលមិនបានសង់ព្រះដំណាក់ពីឈើតាត្រៅ។ ប៉ុន្តែ ពីមុនព្រះអម្ចាស់មានបន្ទូលថា ទ្រង់មិនបានសួរសំណួរនេះដល់ពួកគេទេ។ ការបកប្រែផ្សេងទៀត «អ្នកគួរតែសង់ព្រះដំណាក់ពីឈើតាត្រៅថ្វាយយើង»។ (សូមមើល rc://*/ta/man/translate/figs-rquestion)

យើងមិនដែលបង្គាប់មេដឹកនាំរបស់កុលសម្ព័ន្ធអ៊ីស្រាអែល

មេដឹកនាំនៃជនជាតិអ៊ីស្រាអែលត្រូវប្រដូច ទៅនឹងគង្វាលហើយប្រជាជនគឺជាចៀម។ (សូមមើល rc://*/ta/man/translate/figs-metaphor)