km_tn/2sa/04/04.md

2.1 KiB

ព័ត៌មានទូទៅ៖

ខគម្ពីរនេះផ្អាកសាច់រឿងសំខាន់ ដើម្បីផ្តល់ព័ត៌មានសង្ខេបអំពីមេភីបូសែត។ ដែលជាកូនចៅរបស់ព្រះបាទសូលតាមរយៈយ៉ូណាថានជំនួសឲ្យព្រះ‌បាទ​អ៊ីស‌បូសែត់។ មេភីបូសែតនឹងក្លាយជាតួអង្គសំខាន់មួយនៅពេលក្រោយក្នុងសៀវភៅ។ (សូមមើល [[rc:///ta/man/translate/writing-background]] and [[rc:///ta/man/translate/writing-participants]])

ពិការជើង

ឃ្លានេះមានន័យថា «មិនអាចដើរបាន» ។

មានព្រះជន្មប្រាំព្រះវស្សា

នេះជាអាយុបុត្ររបស់សម្តេចយ៉ូណាថាន នៅពេលដែលបិតាព្រះអង្គសុគត។ (សូមមើល rc://*/ta/man/translate/translate-numbers)

ដំណឹងនៃការចូលទិវង្គតរបស់ព្រះបាទសូល និងសម្តេចយ៉ូណាថាន

សំដៅទៅលើព័ត៌មានអំពីការសុគតរបស់ពួកគេ។

មេដោះ

ជាស្ត្រី ឬក្មេងស្រីដែលគេជួលឲ្យមើលថែក្មេងៗ។

ជាហេតុធ្វើឲ្យទ្រង់ពិការ

នេះពន្យល់អំពីរបៀបដែលមេភីបូសែតត្រូវបានរងរបួសដូច្នេះគាត់មិនអាចដើរបានទេ។

មេភីបូសែត។

នេះជាឈ្មោះកូនពៅរបស់យ៉ូណាថាន ដែលជាចៅប្រុសរបស់ព្រះបាទសូល។ (សូមមើល rc://*/ta/man/translate/translate-names)