km_tn/2sa/03/08.md

3.8 KiB

តើទូលបង្គំជាឆ្កែបម្រើរបស់ពួកយូដាឬក៏អី?

នេះជាសំណួរត្រូវបានប្រើដោយលោកអប៊ីនើរ ជាការបដិសេធដោយកំហឹង ចំពោះការចោទប្រកាន់របស់សម្តេចអ៊ីសបូសែត។ វាអាចត្រូវបានបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត« ខ្ញុំមិនមែនជាជនក្បត់ដែលធ្វើការសម្រាប់ព្រះបាទដាវីឌទេ!» (សូមមើល rc://*/ta/man/translate/figs-rquestion)

តើទូលបង្គំជាឆ្កែបម្រើរបស់ពួកយូដាឬក៏អី?

លោកអប៊ីនើនិយាយអំពីខ្លួនគាត់ថា ជាក្បាលឆ្កែដែលប្រជាជាតិអ៊ីស្រាអែលចាត់ទុកថា ស្មោះត្រង់នឹងអ្នកណាដែលចិញ្ចឹមពួកគេ។ ត្រង់នេះ «ជារបស់កុលសម្ព័ន្ធយូដា» បញ្ជាក់ថាភាពស្មោះត្រង់របស់លោកអប៊ីនើរ ចំពោះប្រទេសយូដាដែលជាកម្មសិទ្ធរបស់ព្រះបាទដាវីឌ ហើយមិនមែនជារបស់រាជ្សវង្សព្រះបាទសូលទេ។ ការបកប្រែផ្សេងទៀត «តើខ្ញុំជាជនក្បត់សម្រាប់យូដាទេ»? ឬ «ខ្ញុំមិនមែនជាជនក្បត់ដែលបម្រើអោយព្រះបាទដាវីឌទេ»! (សូមមើល [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-metonymy]])

បញ្ជូនព្រះករុណាទៅក្នុងព្រះហស្តស្តេចដាវីឌ

នៅទីនេះ «ដៃ» គឹតំណាងឲ្យអំណាចចំពោះជ័យជំនះ។ ការបកប្រែផ្សេងទៀត «ត្រូវបានបរាជ័យដោយសារព្រះបាទដាវីឌ» (សូមមើល rc://*/ta/man/translate/figs-metonymy)

ប៉ុន្តែ ហេតុអ្វីឥឡូវព្រះករុណាបែរជាស្តីបន្ទោសទូលបង្គំព្រោះតែរឿងមនុស្សស្រីទៅវិញ?

លោកអប៊ីនើសួរសំណួរនេះ ដើម្បីស្តីបន្ទោសសម្តេចអ៊ីសបូសែត ។ វាមិនច្បាស់ទេប្រសិនលោកអប៊ីនើពិតជាបានដេកជាមួយនាងរីសប៉ាប្រាកដមែន ឬប្រសិនបើគាត់ត្រូវបានគេចោទប្រកាន់ដោយ បង្កាច់បង្ខូចវិញ។ អាចមានន័យថា ១) លោកអប៊ីនើមានទោស។ ការបកប្រែផ្សេងទៀត «អ្នកមិនគួរតូចចិត្តដែលខ្ញុំបានដេកជាមួយនារីម្នាក់នេះទេ!» ២) លោក អប៊ីនើមិនមានកំហុសទេ។ ការបកប្រែផ្សេងទៀត «អ្នកមិនគួរគិតថាខ្ញុំបានដេកជាមួយស្ត្រីនេះទេ!» (សូមមើល rc://*/ta/man/translate/figs-rquestion)