km_tn/2sa/01/21.md

3.4 KiB

ជួរភ្នំគីលបោរអើយ!

លោកដាវីឌនិយាយដោយផ្ទាល់ទៅកាន់ «ភ្នំគីលបោរ » ដូចជាពួកវាកំពុងស្តាប់ចម្រៀងរបស់គាត់។ (សូមមើល rc://*/ta/man/translate/figs-apostrophe)

សូមកុំឲ្យមានភ្លៀង ឬទឹកសន្សើមធ្លាក់លើអ្នកឡើយ

លោកដាវីឌដាក់បណ្តាសាដី ជាកន្លែងស្ដេចសូលបានស្លាប់នៅក្នុងសមរភូមិ។ នេះជាការគោរពចំពោះស្តេចសូល ដែលជាស្ដេចព្រះជាម្ចាស់បានជ្រើសរើស។

ខែលរបស់អ្នកខ្លាំងពូកែត្រូវគេបន្ទាបបន្ថោក

«អ្នកខ្លាំងពូកែ» នៅទីនេះសំដៅលើស្តេចសូល។ ខែលត្រូវបានបន្ទាបបន្ថោកព្រោះវាបានដួលនៅលើដី ហើយដោយសារព្រះលោហិតរបស់ស្តេចបានធ្លាក់មកលើវា។(សូមមើល rc://*/ta/man/translate/figs-metonymy)

ខែលរបស់ព្រះបាទសូលក៏លែងបានលាបប្រេងតទៅទៀតដែរ

ខែលរបស់ស្តេចសូលធ្វើមកពីស្បែក។ ដើម្បីថែរក្សាខែល គេត្រូវជូតដោយប្រេង។ ការបកប្រែផ្សេងទៀត «គ្មាននរណាម្នាក់នឹងថែរក្សាខែលរបស់ស្តេចសូលទៀតទេ» ។

ធ្នូររបស់សម្តេចយ៉ូណាថានមិនរុញរាឡើយ ហើយដាវរបស់ព្រះបាទសូល ក៏មិនវិលចូលស្រោមវិញដែរ ប្រសិនបើ មិនបានបង្ហូរឈាមសត្រូវ ដែលបានសម្លាប់គេនោះ។

ស្តេចសូលនិងសម្តេចយ៉ូណាថាន ត្រូវបានបង្ហាញនៅទីនេះថា ជាអ្នកចម្បាំងដ៏ខ្លាំងក្លានិងក្លាហាន។ (សូមមើល rc://*/ta/man/translate/figs-parallelism)

ដាវរបស់ព្រះបាទសូលក៏មិនវិលចូលស្រោមវិញដែរ ប្រសិនបើ មិនបានបង្ហូរឈាមសត្រូវ ដែលបានសម្លាប់គេនោះ

ដាវរបស់ស្តេចសូល ត្រូវបានគេនិយាយដូចជា កំពុងរស់នៅដែលអាចវិលត្រឡប់មកវិញដោយខ្លួនឯង។ ជាជាងត្រឡប់មកវិញដោយទទេ វាបានកំពុងយកឈាមសត្រូវរបស់ព្រះបាទសូល ដែលវាបានសម្លាប់។ (សូមមើល [[rc:///ta/man/translate/figs-personification]] and [[rc:///ta/man/translate/figs-litotes]])