km_tn/2sa/01/14.md

3.2 KiB

ហេតុអ្វីបានជាអ្នកមិនមានការភ័យខ្លាច ដែលធ្វើគត់ស្តេចដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេធ ... ដោយដៃ?

នេះជាសំនួរដ៏ប៉ិនប្រសប់មួយ ត្រូវបានប្រើដើម្បីស្តីបន្ទោសបុរសនោះ។ វាអាចត្រូវបានបកប្រែជាសេចក្តីថ្លែងការណ៍។ការបកប្រែផ្សេងទៀត «អ្នកគួរតែគោរពកោតខ្លាចព្រះអម្ចាស់ និងមិនសម្លាប់អ្នកដែលព្រះអង្គបានចាក់ប្រេងតាំង... ដោយដៃ» (សូមមើល rc://*/ta/man/translate/figs-rquestion)

ស្តេចដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេធ

នេះគឺពាក្យប្រៀបធៀបសម្រាប់ស្តេចសូល ដែលត្រូវបានជ្រើសរើសដោយព្រះជាម្ចាស់។ (សូមមើល rc://*/ta/man/translate/figs-metonymy)

ដោយដៃរបស់អ្នក

ឃ្លានេះសំដៅទៅលើការធ្វើអ្វីមួយដោយខ្លួនឯង។ ការបកប្រែផ្សេងទៀត «ខ្លួនឯង» ឬ «ផ្ទាល់ខ្លួន» (សូមមើល rc://*/ta/man/translate/figs-metonymy)

សម្លាប់

នេះជាឃ្លាដែលមានន័យថា «សម្លាប់គាត់» ។ (សូមមើល rc://*/ta/man/translate/figs-idiom)

ឈាមរបស់អ្នកធ្លាក់ទៅលើក្បាលរបស់អ្នក

នៅទីនេះ «ឈាម» មានន័យថា «ស្រក់ឈាម» ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការស្លាប់។ នៅទីនេះ «ក្បាលរបស់អ្នក» សំដៅទៅលើបុរសហើយមានន័យថា គាត់ទទួលខុសត្រូវ។ ការបកប្រែផ្សេងទៀត «អ្នកត្រូវទទួលខុសត្រូវចំពោះការស្លាប់របស់អ្នក» ឬ «អ្នកបានបណ្តាលឲ្យស្លាប់ដោយខ្លួនឯង» (សូមមើល [[rc:///ta/man/translate/figs-metonymy]] and [[rc:///ta/man/translate/figs-synecdoche]])

មាត់របស់អ្នកបានធ្វើបន្ទាល់ប្រឆាំងនឹងអ្នក

នៅទីនេះ «មាត់ផ្ទាល់របស់អ្នក» សំដៅទៅលើបុរសនោះ។ ការបកប្រែផ្សេងទៀត «អ្នកបានធ្វើសក្ខីកម្មប្រឆាំងនឹងខ្លួនអ្នក» (សូមមើល rc://*/ta/man/translate/figs-synecdoche)