km_tn/2sa/01/11.md

3.5 KiB

លោកដាវីឌ បានហែកសម្លៀកបំពាក់របស់លោក ... មនុស្សទាំងអស់ដែលនៅជាមួយលោកក៏បានហែកសម្លៀកបំពាក់របស់ពួកគេដែរ។

លោកដាវីឌនិងពួករបស់គាត់ បានហែកសម្លៀកបំពាក់របស់ពួកគេ ជាសញ្ញានៃការកាន់ទុក្ខចំពោះការសោយទិវង្គតរបស់ស្ដេចសូល។ (សូមមើល rc://*/ta/man/translate/translate-symaction)

សម្រាប់ប្រជាជនរបស់ព្រះអម្ចាស់ ព្រមទាំងសម្រាប់ស្រុកអ៊ីស្រាអែលទាំងមូល

សេចក្តីថ្លែងការណ៍ទាំងពីរមានន័យដូចគ្នា។ ពាក្យថា «ផ្ទះ» គឺជាពាក្យប្រៀបធៀបដែលតំណាងឲ្យកូនចៅអ៊ីស្រាអែល។ ប៉ុន្តែទាំង «ប្រជាជន» និង ​«ផ្ទះ» ប្រហែលជាក្រុមតំណាងឲ្យទាហានអ៊ីស្រាអែល។ ការបកប្រែផ្សេងទៀត «សម្រាប់ទាហានអ៊ីស្រាអែល» (សូមមើល [[rc:///ta/man/translate/figs-parallelism]] and [[rc:///ta/man/translate/figs-metonymy]] and rc://*/ta/man/translate/figs-synecdoche)

ព្រះអម្ចាស់

នេះគឺព្រះនាមរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានបង្ហាញដល់ប្រជាជនរបស់ទ្រង់នៅក្នុងគម្ពីរសញ្ញាចាស់។ សូមមើលការបកប្រែទំព័រនេះ អំពីព្រះអម្ចាស់នឹងរបៀបបកប្រែអត្ថបទនេះ។

ដែលពួកគេបានបាត់បង់ជីវិតដោយសារសង្រ្គាម

នៅទីនេះ «បានធ្លាក់» គឺជាវិធីគួរសមក្នុងការសំដៅទៅលើការសម្លាប់។ ដូចគ្នានេះផងដែរ "ដាវ" តំណាងឲ្យសមរភូមិ។ ការបកប្រែផ្សេងទៀត «ពួកគេបានស្លាប់នៅក្នុងសមរភូមិ» ឬ «សត្រូវបានសម្លាប់ពួកគេនៅក្នុងសមរភូមិ» នេះមានន័យថា «ត្រូវបានសម្លាប់» ។ (សូមមើល [[rc:///ta/man/translate/figs-euphemism]] and [[rc:///ta/man/translate/figs-metonymy]])

តើអ្នកមកពីណា?

បុរសនោះបានប្រាប់រួចហើយថា គាត់ជាជនជាតិអាម៉ាឡេកក្នុង ១:៨ ។ លោកដាវីឌបានសួរបុរសនោះយ៉ាងច្បាស់ ដើម្បីបញ្ជាក់អំពីរឿងនេះ ពីព្រោះការកាត់ទោសយ៉ាងម៉ឺងម៉ាត់នេះ លោកដាវីឌបានកំពុងប្រកាសទៅលើបុរសនោះ។