km_tn/2pe/02/20.md

3.9 KiB

​សេចក្ដី​ស្មោកគ្រោក​របស់​លោកិយ​

ពាក្យថា «ស្មោកគ្រោក» សំដៅទៅលើអាកប្បកិរិយាបាប ដែលធ្វើឲ្យមនុស្សម្នាក់មិនបរិសុទ្ធខាងសីលធម៌។ «ពិភពលោក» សំដៅទៅលើសង្គមមនុស្ស។ ការបកប្រែផ្សេងទៀត៖ «ការប្រព្រឹត្តស្មោកគ្រោកនៃសង្គមមនុស្សមានបាប» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ដោយ​ការ​ស្គាល់ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង

អ្នកអាចបកប្រែ «ចំណេះដឹង» ដោយប្រើពាក្យសម្តី។ សូមមើលការបកប្រែឃ្លាស្រដៀងគ្នានៅក្នុងជំពូក១ ខ១ និង ជំពូក១ ខ៨ ។ ការបកប្រែផ្សេងទៀត៖ «តាមរយៈការស្គាល់ព្រះអម្ចាស់ និងព្រះសង្គ្រោះគឺព្រះយេស៊ូគ្រិស្ដ» (សូមមើល: rc://*/ta/man/translate/figs-abstractnouns)

សេចក្ដី​ទាំង​នោះ​បង្ក្រាប​ពួកគេ​បាន​ នោះ​ស្ថានភាព​ចុងក្រោយ​សម្រាប់​ពួកគេ​ នឹង​ត្រលប់​ជា​អាក្រក់​ជាងមុន​ទៅ​ទៀត

«ស្ថានភាពរបស់ពួកគេគឺអាក្រក់ជាងមុន»

​ផ្លូវ​នៃ​សេចក្ដី​សុចរិត

ពេត្រុសនិយាយអំពីជីវិតជា «ផ្លូវ»។ ឃ្លានេះសំដៅទៅលើការរស់នៅ ដែលស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ (សូមមើល: rc://*/ta/man/translate/figs-abstractnouns)

​បញ្ជា​បរិសុទ្ធ​ ដែល​បាន​ប្រគល់​ឲ្យ​ពួកគេ

អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ ការបកប្រែផ្សេងទៀត៖ «បទបញ្ជាបរិសុទ្ធដែលព្រះជាម្ចាស់បានប្រគល់ដល់ពួកគេ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

សុភាសិត​ពិត​មួយ​ពោល​ថា

«សុភាសិតនេះនិយាយទៅពួកគេ» ឬ «សុភាសិតនេះពិពណ៌នាអំពីពួកគេ»

ឆ្កែ​បាន​ត្រឡប់​ទៅ​រក​កម្អួត​របស់​វា​ ឯ​មេជ្រូក​ដែល​លាង​ស្អាត​ហើយ​ បាន​ទៅ​ននៀល​ក្នុង​ភក់​វិញ‍

ពេត្រុសប្រើសុភាសិតពីរ ដើម្បីបង្ហាញពីរបៀប ដែលគ្រូក្លែងក្លាយ ទោះបីពួកគេបានស្គាល់ផ្លូវនៃសេចក្តីសុចរិតក៏ដោយ ក៏ពួកគេបានងាកទៅរកអ្វី ដែលធ្វើឲ្យពួកគេមិនស្អាតស្អំខាងសីលធម៌ និងខាងវិញ្ញាណ។ (សូមមើល: rc://*/ta/man/translate/writing-proverbs)