km_tn/2pe/02/17.md

5.8 KiB

មនុស្សទាំងនេះគឺជាប្រភពដែលគ្មានទឹក

ទឹកដែលហូរមកជាមួយទឹក ដែលសន្យាផ្តល់ភាពស្រស់ស្រាយដល់មនុស្សស្រេកទឹក ប៉ុន្តែ «ប្រភពទឹកដែលគ្មានទឹក» នឹងធ្វើឲ្យអ្នកស្រេកទឹកខកចិត្ត។ ដូចគ្នានេះដែរគ្រូក្លែងក្លាយ ទោះបីពួកគេសន្យារឿងជាច្រើនក៏ដោយ ក៏ពួកគេមិនអាចធ្វើអ្វីដែលពួកគេបានសន្យាដែរ។ (សូមមើល: rc://*/ta/man/translate/figs-simile)

ការរីងស្ងួត និងជួបព្យុះ

នៅពេលមនុស្សឃើញព្យុះពពកពួកគេរំពឹងថា នឹងមានភ្លៀងធ្លាក់។ នៅពេលខ្យល់ព្យុះបោកបក់ពពកឲ្យចេញឆ្ងាយ មុនពេលមានភ្លៀងអាចធ្វើឲ្យប្រជាជនខកចិត្ត។ ដូចគ្នានេះដែរគ្រូក្លែងក្លាយ ទោះបីពួកគេសន្យារឿងជាច្រើនក៏ដោយ ក៏ពួកគេមិនអាចធ្វើអ្វីដែលពួកគេបានសន្យាដែរ។ (សូមមើល: rc://*/ta/man/translate/figs-simile)

ភាពងងឹតនិងចូលមកសម្រាប់ពួលគេផងដែរ

ពាក្យថា «ពួកគេ» សំដៅទៅលើគ្រូក្លែងក្លាយ។ អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ ការបកប្រែផ្សេងទៀត៖ "ព្រះជាម្ចាស់បានការពារភាពងងឹតក្រាស់សម្រាប់ពួកគេ" (សូមមើល: rc://*/ta/man/translate/figs-activepassive)

ពួកគេនិយាយតែអ្វីដែលគ្មានប្រយោជន៍និងភាពអំនួត

ពួកគេប្រើពាក្យ ដែលគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែគ្មានន័យ។

ពួកគេអូសទាញអ្នកដទៃទៅក្នុងការកាមគុណនៃសាច់ឈាម

ពួកគេអំពាវនាវដល់ធម្មជាតិ ដែលមានបាបឲ្យចូលរួមជាមួយមនុស្ស ដែលធ្វើអំពើអសីលធម៌ និងអំពើបាប។

ពួកគេក៏ព្យាយាមទាញមនុស្សដែលរត់ចេញ សន្យាជាមួយសេរីភាព ទាសករនៃសេចក្តីពុករលួយ

ពេត្រុសនិយាយអំពីមនុស្ស ដែលរស់នៅដោយប្រព្រឹត្ដអំពើបាប ដូចជាពួកគេជាទាសករនៃអំពើបាប ដែលត្រូវការដោះលែងពីការជាប់ជាឈ្លើយ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ពួកគេក៏ព្យាយាមទាញមនុស្សដែលរត់ចេញពីអំពើ និងទង្វើខុសឆ្គងដែរ

ឃ្លានេះសំដៅទៅលើមនុស្សទើបជឿ។ ឃ្លាថា «អ្នកដែលរស់នៅខុស» សំដៅទៅលើអ្នកមិនជឿ ដែលនៅតែរស់នៅក្នុងអំពើបាប។ «មនុស្សដែលព្យាយាមរស់នៅដោយត្រឹមត្រូវជំនួសឲ្យការរស់នៅ ដោយអំពើអាក្រក់ដូចដែលពួកគេធ្លាប់ធ្វើនឹងដូចមនុស្សដទៃទៀតដែរ» (សូមមើល: rc://*/ta/man/translate/figs-explicit)

ពួកគេបានសន្យាជាមួយសេរីភាពដល់ពួកគេ ប៉ុន្តែខ្លួនគេវិញគឺជាទាសករនៃសេចក្តីពុករលួយវិញ

«គ្រូក្លែងក្លាយសន្យាផ្តល់សេរីភាពដល់ប្រជាជនទាំងនេះ ប៉ុន្តែគ្រូក្លែងក្លាយខ្លួនឯង គឺជាទាសករនៃអំពើពុករលួយ» ។ គ្រូក្លែងក្លាយសន្យានឹងមនុស្សថា ពួកគេអាចជួយឲ្យឈប់ធ្វើបាបបាន ប៉ុន្តែគ្រូក្លែងក្លាយខ្លួនឯងមិនអាចបញ្ឈប់អំពើបាបខ្លួនឯងបានទេ។

ដ្បិត អ្នកណាដែលជាទាសករគឺជាអ្នកត្រូវបានបរាជ័យ

ពេត្រុសនិយាយអំពីមនុស្សម្នាក់ជាអ្នកបម្រើ នៅពេលមានអ្វីគ្រប់គ្រងលើបុគ្គលនោះ ហើយអ្វីទាំងនោះជាម្ចាស់របស់មនុស្សនោះ។ «បើមានអ្វីមួយអាចគ្រប់គ្រងលើមនុស្សម្នាក់នោះ មនុស្សនោះក្លាយជាខ្ញុំបម្រើរបស់វា» (សូមមើល: rc://*/ta/man/translate/figs-explicit)