km_tn/2pe/02/15.md

2.0 KiB

ពួកគេ​បាន​បោះ​បង់​ ហើយ​វង្វេង ​ទៅ​តាម​ផ្លូវ​

«គ្រូក្លែងក្លាយបានបោះបង់ចោល ... វង្វេងស្មារតី ... បានធ្វើតាម» ។ គ្រូក្លែងក្លាយបានបដិសេធមិនស្តាប់បង្គាប់ព្រះជាម្ចាស់ ដោយបដិសេធអ្វីដែលត្រឹមត្រូវ។

ផ្លូវ​ត្រង់​

អាកប្បកិរិយាត្រឹមត្រូវ ដែលគោរពដល់ព្រះជាម្ចាស់ត្រូវបានគេនិយាយ ដូចជាវាជាផ្លូវត្រូវដើរតាម។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

គាត់​បាន​ទទួល​ការ​ស្ដី​បន្ទោស

អាចបញ្ជាក់ថា ព្រះជាម្ចាស់បានស្តីបន្ទោសបាឡាម។ ការបកប្រែផ្សេងទៀត៖ «ព្រះជាម្ចាស់បានស្តីបន្ទោសគាត់» (សូមមើល: rc://*/ta/man/translate/figs-abstractnouns)

សត្វលា​ដែល​មិន​ចេះ​និយាយ

តាមធម្មជាតិសត្វលាដែលមិនចេះនិយាយទេ តែវាបាននិយាយជាសំឡេងដូចជាមនុស្ស។

​រារាំង​ភាព​ចម្កួត​របស់​អ្នក​នាំ​ព្រះបន្ទូល​នោះ

ព្រះជាម្ចាស់បានប្រើសត្វលា ដើម្បីបញ្ឈប់សកម្មភាពដ៏ល្ងង់ខ្លៅរបស់ព្យាការី។ (សូមមើល: rc://*/ta/man/translate/figs-metonymy)