km_tn/2pe/02/12.md

6.4 KiB

មនុស្ស​ទាំង​នេះ​ដូច​ជា​សត្វ​តិរច្ឆាន​គ្មាន​វិចារណញ្ញាណ​ទេ​

អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ ការបកប្រែផ្សេងទៀត៖ «សត្វសត្វ​តិរច្ឆាន​គ្មាន​វិចារណញ្ញាណទាំងនេះ កើតមកដោយធម្មជាតិ» (សូមមើល៖ rc://*/ta/man/translate/figs-activepassive)

សត្វ​តិរច្ឆាន​គ្មាន​វិចារណញ្ញាណ

ដូចជាសត្វមិនមានហេតុផល បុរសទាំងនេះមិនមានហេតុផលជាមួយទេ។ ការបកប្រែផ្សេងទៀត៖ «គ្រូក្លែងក្លាយទាំងនេះ ដូចជាសត្វ​តិរច្ឆាន​គ្មាន​វិចារណញ្ញាណ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ពួកគេ ​ប្រមាថ​អ្វី​ៗ​ដែល​គេ​មិន​ស្គាល់

ពួកគេនិយាយអាក្រក់ពីអ្វី ដែលពួកគេមិនដឹង ឬមិនយល់។

ពួកគេ​ក៏​នឹង​ត្រូវ​វិនាស​ជា​យ៉ាង​នោះ​ដែរ​

អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ ការបកប្រែផ្សេងទៀត៖ «ព្រះជាម្ចាស់នឹងបំផ្លាញពួកគេ» (សូមមើល៖ rc://*/ta/man/translate/figs-activepassive)

ពួកគេនឹងទទួលអ្វីដែលពួកគេបានធ្វើជារង្វាន់

ពេត្រុសនិយាយអំពីការដាក់ទណ្ឌកម្ម ដែលគ្រូក្លែងក្លាយនឹងទទួលដូចជារង្វាន់។ ការបកប្រែផ្សេងទៀត៖ «ពួកគេនឹងទទួលបានអ្វី ដែលពួកគេសមនឹងទទួលបានពីការធ្វើខុសរបស់ពួកគេ» (សូមមើល: rc://*/ta/man/translate/figs-irony)

ពីការស្រើបស្រាលរាល់ថ្ងៃ

ពាក្យថា «ស្រើបស្រាល» នៅទីនេះសំដៅទៅលើសកម្មភាពអសិលធម៌ ដែលរួមមានការបរិភោគហួសប្រមាណ ការស្រវឹង និងសកម្មភាពផ្លូវភេទ។ ការធ្វើអ្វីៗទាំងនេះបង្ហាញថាមនុស្សទាំងនេះមិនខ្មាសអៀន ចំពោះអាកប្បកិរិយានេះទេ។

ពួកគេពេញទៅដោយអំពើអាក្រក់ក្នុងគេ។

ពាក្យ «ស្នាមប្រឡាក់» និង «ស្នាមជាំ» មានអត្ថន័យស្រដៀងគ្នា។ ពេត្រុសនិយាយអំពីគ្រូក្លែងក្លាយ ដូចជាពួកគេមានស្នាមប្រឡាក់លើសម្លៀកបំពាក់ ដែលធ្វើឲ្យអ្នកដែលពាក់វាខ្មាសគេ។ «ពួកគេដូចជាស្នាមប្រឡាក់និងស្នាមជាំលើសម្លៀកបំពាក់ ដែលបណ្តាលឲ្យអាម៉ាសមុខ» (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-doublet]])

ភ្នែករបស់ពួកគេពេញទៅដោយការកំផឹត

ដើម្បីឲ្យមាន « ភ្នែកពេញ» របស់ពួកគេមានន័យថា ពួកគេកំពុងតែឈ្លក់វង្វេងនឹងអ្វី​ ដែលពួកគេបានឃើញ។ អាចមានន័យថា ១)« ពួកគេគិតពីស្ត្រីគ្រប់រូប ដែលពួកគេមើលឃើញថា ជាមនុស្សផិតក្បត់ ហើយចង់ដេកជាមួយនាង» ឬ ២)«ពួកគេតែងតែស្វែងរកស្ត្រីផិតក្បត់ដេកជាមួយ»។ (សូមមើល: rc://*/ta/man/translate/figs-metonymy)

ពួកគេមិនឆ្អែតជាមួយនិងការធ្វើបាបឡើយ

ទោះបីពួកគេធ្វើបាបដើម្បីបំពេញតណ្ហារបស់ខ្លួនក៏ដោយបាប ដែលពួកគេប្រព្រឹត្ដមិនដែលពេញចិត្តឡើយ។

ព្រលឹងគេតែងតែទាញទៅធ្វើការអាក្រក់

ពាក្យ «ព្រលឹង» នៅទីនេះសំដៅទៅលើមនុស្ស។ «ពួកគេទាក់ទាញមនុស្សមិនស្ថិតស្ថេរ» (សូមមើល: rc://*/ta/man/translate/figs-synecdoche)

ចិត្តរបស់ពួកគេពេញទៅដោយភាពលោភ

ពាក្យថា «ដួងចិត្ត» ត្រង់នេះសំដៅទៅលើគំនិតនិងអារម្មណ៍របស់មនុស្ស។ ដោយសារតែសកម្មភាពទម្លាប់របស់ពួកគេ ពួកគេបានបណ្តុះបណ្តាលខ្លួនឯងឲ្យចេះគិត និងធ្វើសកម្មភាពដោយលោភលន់។ (សូមមើល: rc://*/ta/man/translate/figs-metonymy)

ដាក់បណ្តាសាកូនគេ

ពាក្យថា «កូន» សំដៅទៅលើអ្នកដែលត្រូវបណ្តាសា។ ការបកប្រែផ្សេងទៀត៖ «ពួកគេជាមនុស្សដែលស្ថិតនៅក្រោមបណ្តាសារបស់ព្រះជាម្ចាស់» (សូមមើល: rc://*/ta/man/translate/figs-metaphor)