km_tn/2pe/02/10.md

3.4 KiB

ឃ្លាភ្ជាប់៖

ពេត្រុសចាប់ផ្តើមពិពណ៌នាអំពីលក្ខណៈរបស់មនុស្សទុច្ចរិត។

ជាពិសេស

ពាក្យថា « នេះ» សំដៅទៅលើព្រះជាម្ចាស់ ដែលឃុំមនុស្សទុច្ចរិតនៅក្នុងគុករហូតដល់ថ្ងៃជំនុំជម្រះ នៅក្នុងជំពូក២ ខ៧ ។

អ្នកដែលបន្តដេញតាមការប៉ងប្រាថ្នាស្មោកគ្រោកខាងឯសាច់ឈាម

នៅទីនេះឃ្លា «សេចក្តីប៉ងប្រាថ្នានៃសាច់ឈាម» សំដៅទៅលើសេចក្តីប៉ងប្រាថ្នានៃនិស្ស័យបាប។ ការបកប្រែផ្សេងទៀត៖ «អ្នកដែលបន្តបណ្ដោយខ្លួនតាមសេចក្ដីប៉ងប្រាថ្នាអាក្រក់ និងអំពើអាក្រក់របស់ពួកគេ»

មិនគោរពអំណាច

«បដិសេធមិនចុះចូលនឹងអំណាចរបស់ព្រះជាម្ចាស់។ » ត្រង់នេះពាក្យថា «សិទ្ធិអំណាច» ប្រហែលជាសំដៅទៅលើសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។

អំណាច

នៅទីនេះ «អំណាច» តំណាងឲ្យព្រះជាម្ចាស់ ដែលមានសិទ្ធិផ្តល់បញ្ជា និងផ្តន្ទាទោសអ្នកមិនស្តាប់បង្គាប់។ (សូមមើល: rc://*/ta/man/translate/figs-metonymy)

តាមទំនើងចិត្ត

មានចេតនា - «ធ្វើអ្វីដែលពួកគេចង់ធ្វើ»

ដែលប្រកបដោយសិរីរុងរឿង

ឃ្លានេះសំដៅទៅលើមនុស្សខាងវិញ្ញាណ ដូចជាពួកទេវតា ឬពួកអារក្ស។

មានកម្លាំងខ្លាំង ហើយនិងអំណាច

អាចមានន័យសំដៅទៅ ១) អ្នកដែលរុងរឿងឬ ២) គ្រូក្លែងក្លាយ។

មិន​ហ៊ាន​ចោទ​ប្រកាន់​ប្រមាថ​ពួកអ្នក​ទាំង​នោះ​

ពាក្យថា «ពួកគេ» សំដៅទៅលើពួកទេវតា។ អាចមានន័យថា ១) អ្នកដែលមានសិរីរុងរឿងឬ ២) គ្រូក្លែងក្លាយ។

​ចោទ​ប្រកាន់​ប្រមាថ​ពួកអ្នក​ទាំង​នោះ​

គំនិតដែលពួកទេវតាអាចចោទប្រកាន់មនុស្សអាក្រក់ទាំងនេះ គឺហាក់ដូចជាពួកគេអាចវាយប្រហារ ដោយប្រើការចោទប្រកាន់ជាអាវុធ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)