km_tn/2pe/02/04.md

4.6 KiB

ឃ្លាភ្ជាប់៖

ពេត្រុសបង្ហាញឧទាហរណ៍អំពីមនុស្សដែលបានធ្វើបាបប្រឆាំងព្រះជាម្ចាស់ ហើយអ្នកដែលព្រះជាម្ចាស់បានដាក់ទណ្ឌកម្ម ដោយសារតែទង្វើរបស់ពួកគេ។

មិនបានលើកលែង

«មិនបានបញ្ឈប់ការដាក់ទណ្ឌកម្ម» ឬ «ដាក់ទណ្ឌកម្ម»

បាន​ទម្លាក់​ពួកគេ​ទៅ​ក្នុង​ស្ថាននរក​

ពាក្យថា «ស្ថាននរក» គឺជាពាក្យមួយមកពីសាសនាក្រិក ដែលសំដៅទៅលើកន្លែងដែលវិញ្ញាណអាក្រក់ និងមនុស្សអាក្រក់ ដែលបានស្លាប់ត្រូវទទួលទណ្ឌកម្ម។ ការបកប្រែផ្សេងទៀត៖ «ទ្រង់បោះពួកគេទៅក្នុងនរក» (សូមមើល: rc://*/ta/man/translate/translate-names)

​ឃុំ​ទុក​នៅ​ក្នុង​សេចក្ដី​ងងឹត

អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ ការបកប្រែផ្សេងទៀត៖ «ជាកន្លែងដែលទ្រង់នឹងរក្សាពួកគេនៅក្នុងច្រវាក់នៃភាពងងឹត» (សូមមើល: rc://*/ta/man/translate/figs-activepassive)

​ឃុំ​ទុក​នៅ​ក្នុង​សេចក្ដី​ងងឹត​

អាចមានន័យថា ១) «នៅក្នុងច្រវាក់នៅកន្លែងងងឹតបំផុត» ឬ ២) «នៅក្នុងភាពងងឹតជ្រៅបំផុត ដែលធ្វើឲ្យពួកគេជាប់ដូចជាច្រវាក់»។

រហូតដល់ពេលជំនុំជម្រះ

សំដៅទៅលើថ្ងៃជំនុំជម្រះ ដែលព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសមនុស្សគ្រប់គ្នា។

ព្រះជាម្ចាស់ដ៏មិនបានលើកលែងដល់អ្នកដែលក្នុងពិភពលោកជំនាន់នោះដែរ

នៅទីនេះពាក្យ «ពិភពលោក» សំដៅទៅលើមនុស្សដែលរស់នៅក្នុងពិភពលោកនេះ។ ការបកប្រែផ្សេងទៀត៖ «ទ្រង់មិនលើកលែងមនុស្ស រស់នៅក្នុងពិភពលោកនេះទេ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ព្រះជាម្ចាស់បានសង្គ្រោះលោកណូអេ រួមជាមួយមនុស្សប្រាំពីរនាក់ទៀត

ព្រះជាម្ចាស់មិនបានបំផ្លាញណូអេ និងមនុស្ស៧នាក់ផ្សេងទៀតទេ នៅពេលដែលព្រះអង្គបានបំផ្លាញមនុស្សទាំងអស់ រស់នៅសម័យមុ​ន។

​បាន​កាត់​ទោស​ក្រុង​សូដុម​ និង​ក្រុង​កូម៉ូរ៉ា​ ឲ្យ​វិនាស​អន្ដរាយ​ដោយ​ដុត​ឲ្យ​ទៅ​ជា​ផេះ

«បានដុតទីក្រុងសូដុមនិងកូម៉ូរ៉ាដោយភ្លើងរហូតដល់សល់តែផេះប៉ុណ្ណោះ»

ឲ្យ​វិនាស​អន្ដរាយ​

ពាក្យ «ពួកគេ» ត្រង់នេះសំដៅទៅលើក្រុងសូដុម និងកូម៉ូរ៉ា និងប្រជាជនរស់នៅក្នុងនោះ។

ទុក​ជា​គំរូ​ដល់​មនុស្ស​ដែល​នឹង​រស់នៅ​ដោយ​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​

ក្រុងសូដុម និងកូម៉ូរ៉ាជាគំរូនិងជាការព្រមានអំពីអ្វី ដែលនឹងកើតឡើងចំពោះមនុស្សមិនគោរពព្រះជាម្ចាស់។