km_tn/2pe/02/01.md

4.7 KiB

ព័ត៌មាន​ទូទៅ:

ពេត្រុសចាប់ផ្តើមព្រមានអ្នកជឿអំពីគ្រូក្លែងក្លាយ។

ព្យាការីក្លែងក្លាយបានមកឯមនុស្ស ហើយពួកអ្នកដែលបង្រៀនខុសឆ្គងគឺនឹងមករកអ្នករាល់គ្នាដែរ

ដូចជាព្យាការីក្លែងក្លាយបានមកបញ្ឆោតអ៊ីស្រាអែល ដោយពាក្យរបស់ពួកគេដូច្នោះដែរ គ្រូក្លែងក្លាយនឹងបង្រៀនសេចក្តីកុហកអំពីព្រះគ្រិស្ត។

សេចក្តីវិនាសចូលមកដល់បងប្អូន

ពាក្យថា «ខុសឆ្គង» សំដៅទៅលើមតិដែលផ្ទុយពីការបង្រៀនរបស់ព្រះគ្រិស្ត និងពួកសាវ័ក។ ខុសឆ្គងទាំងនេះបំផ្លាញជំនឿរបស់អ្នកជឿពួកគេ។

ព្រះជាម្ចាស់ដែលបានលោះពួកគេ

ពាក្យថា «មេ» នៅទីនេះសំដៅទៅលើបុគ្គល ដែលជាម្ចាស់ទាសករ។ ពេត្រុសនិយាយអំពីព្រះយេស៊ូជាម្ចាស់នៃមនុស្ស ដែលទ្រង់បានបង់ថ្លៃដោយជាការស្លាប់របស់ព្រះអង្គ។ (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-explicit]])

អំពើ​ល្មោភកាម​

«អាកប្បកិរិយាផ្លូវភេទអសីលធម៌»

សេចក្ដី​ពិត​នឹង​ត្រូវ​ប្រមាថ​ដោយ​ព្រោះ​តែ​ពួកគេ

ឃ្លាថា «ផ្លូវនៃសេចក្តីពិត» សំដៅទៅលើជំនឿរបស់គ្រិស្តបរិស័ទដែលជាផ្លូវពិតទៅកាន់ព្រះជាម្ចាស់។ អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ ការបកប្រែផ្សេងទៀត៖ «អ្នកមិនជឿនឹងប្រមាថផ្លូវនៃសេចក្តីពិត» (សូមមើល: rc://*/ta/man/translate/figs-activepassive)

​កេង​ចំណេញ​ពី​អ្នក​រាល់គ្នា​ដោយ​ប្រើ​ពាក្យ​បោកបញ្ឆោត

«បញ្ចុះបញ្ចូលអ្នកឲ្យលុយពួកគេ ដោយនិយាយកុហកអ្នក»

សម្រាប់​ពួកគេ​ ដែល​មាន​យូរ​មក​ហើយ​នោះ​មិន​នៅ​ស្ងៀម​ឡើយ​ ហើយ​សេចក្ដី​វិនាស​សម្រាប់​ពួកគេ​ក៏​មិន​ដេកលក់​ដែរ

ពេត្រុសនិយាយអំពី «ការថ្កោលទោស» និង «ការបំផ្លាញ» ដូចជាពួកគេជាមនុស្ស ដែលធ្វើសកម្មភាព។ ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នា ហើយបញ្ជាក់ថា គ្រូក្លែងក្លាយនឹងត្រូវថ្កោលទោសនៅពេលឆាប់ៗនេះ។ (សូមមើល: [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-parallelism]])

សម្រាប់​ពួកគេ​ ដែល​មាន​យូរ​មក​ហើយ​នោះ​មិន​នៅ​ស្ងៀម​ឡើយ​ ហើយ​សេចក្ដី​វិនាស​សម្រាប់​ពួកគេ​ក៏​មិន​ដេកលក់​ដែរ

អ្នកអាចបកប្រែឃ្លាទាំងនេះជាមួយកិរិយាស័ព្ទក្នុងន័យវិជ្ជមាន។ ការបកប្រែផ្សេងទៀត៖ «ព្រះអង្គនឹងថ្កោលទោសពួកគេឆាប់ៗនេះ ព្រះអង្គត្រៀមខ្លួនដើម្បីបំផ្លាញពួកគេ» (សូមមើល: [[rc:///ta/man/translate/figs-doublenegatives]] និង [[rc:///ta/man/translate/figs-abstractnouns]])