km_tn/2pe/01/19.md

6.1 KiB

ព័ត៌មាន​ទូទៅ:

ពេត្រុសចាប់ផ្តើមព្រមានអ្នកជឿអំពីគ្រូក្លែងក្លាយ។

ដ្បិត ពួកយើងមានពាក្យនៃអ្នកនាំព្រះបន្ទូល ធ្វើឲ្យរិតតែប្រាកដ

អ្វីដែលពេត្រុស និងសាវ័កឯទៀតបានឃើញ ដែលបានពិពណ៌នាក្នុងខមុនៗ បញ្ជាក់ពីអ្វីដែលពួកព្យាការីបាននិយាយទុក។ អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ «អ្វីដែលយើងបានឃើញ ធ្វើឲ្យពាក្យទំនាយនេះកាន់តែច្បាស់» (សូមមើល: [[rc:///ta/man/translate/figs-explicit]] និង​ [[rc:///ta/man/translate/figs-activepassive]])

ពួកយើងមាន

នៅទីនេះពាក្យថា «យើង» សំដៅទៅលើអ្នកជឿទាំងអស់ រួមទាំងពេត្រុស និងអ្នកអានរបស់គាត់។ (សូមមើល: rc://*/ta/man/translate/figs-inclusive)

ពាក្យនៃអ្នកនាំព្រះបន្ទូល

នេះសំដៅទៅលើគម្ពីរសម្ព័ន្ធមេត្រីចាស់។ ការបកប្រែផ្សេងទៀត៖ «បទគម្ពីរដែលពួកព្យាការីបាននិយាយទុក» (សូមមើល: rc://*/ta/man/translate/figs-explicit)

អ្នក​រាល់គ្នា​យកចិត្ដ​ទុកដាក់​ស្ដាប់​យ៉ាង​ល្អ​

ពេត្រុសណែនាំអ្នកជឿឲ្យយកចិត្តទុកដាក់លើព្រះបន្ទូលនៃទំនាយ។

​ទុក​ជា​ចង្កៀង​បំភ្លឺ​នៅ​ទី​ងងឹត​រហូត​ដល់​ថ្ងៃរះ

ពេត្រុសប្រៀបធៀបពាក្យទំនាយនេះទៅនឹងចង្កៀង ដែលផ្តល់ពន្លឺដល់ទីងងឹត រហូតដល់ពន្លឺមកដល់ពេលព្រឹក។ ការមកដល់ពេលព្រឹក គឺជាការយាងមករបស់ព្រះគ្រិស្ត។ (សូមមើល: rc://*/ta/man/translate/figs-simile)

ផ្កាយ​ព្រឹក​រះ​ឡើង​នៅ​ក្នុង​ចិត្ដ​អ្នក​រាល់គ្នា

ពេត្រុសនិយាយអំពីព្រះគ្រិស្តថាជា «ផ្កាយព្រឹក» ដែលបង្ហាញថាថ្ងៃរះនិងទីបញ្ចប់នៃភាពងងឹតជិតមកដល់ហើយ។ ព្រះគ្រិស្តនឹងនាំពន្លឺចូលទៅក្នុងដួងចិត្តរបស់អ្នកជឿ ហើយបញ្ចប់ការសង្ស័យទាំងអស់ និងនាំឲ្យមានការយល់ដឹងពេញលេញ ថាតើទ្រង់ជានរណា។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

​ផ្កាយ​ព្រឹក​

«ផ្កាយព្រឹក» សំដៅទៅលើភពសុក្រ ដែលរះមុនព្រះអាទិត្យ ហើយបង្ហាញថាថ្ងៃរះជិតមកដល់ហើយ។

លើសពីនេះ អ្នកត្រូវយល់ថា

«ដឹងថានេះជារឿងសំខាន់បំផុត»

ការថ្លែងព្រះបន្ទូលគឺមិនបានកើតឡើងដោយចិត្តមនុស្យនោះទេ

ព្រះបន្ទូលនេះអាចយល់បានតាមវិធីផ្សេងៗគ្នា៖ ១) ពួកព្យាការីមិនបានថ្លែងទំនាយរបស់ពួកគេ ដោយខ្លួនឯងទេ។ ២) មនុស្សត្រូវតែពឹងផ្អែកលើព្រះវិញ្ញាណដ៏វិសុទ្ធដើម្បីយល់ពីទំនាយ។ ៣) មនុស្សត្រូវតែបកស្រាយទំនាយ ដោយមានជំនួយពីអ្នកជឿព្រះគ្រិស្តទាំងមូល។

គឺមកពីព្រះជាម្ចាស់រួមជាមួយការបើកសម្តែងពីព្រះវិញ្ញាណដ៏វិសុទ្ធផងដែរ

ព្រះវិញ្ញាណដ៏វិសុទ្ធបានដឹកនាំបុរសឲ្យនិយាយអ្វី ដែលព្រះអង្គចង់ឲ្យពួកគេនិយាយ។ អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ «មនុស្សបាននិយាយពីព្រះជាម្ចាស់ ពេលព្រះវិញ្ញាណដ៏វិសុទ្ធបានដឹកពួកគេមក» (សូមមើល: rc://*/ta/man/translate/figs-activepassive)

គឺមកពីព្រះជាម្ចាស់រួមជាមួយការបើកសម្តែងពីព្រះវិញ្ញាណដ៏វិសុទ្ធ

ពេត្រុសនិយាយពីព្រះវិញ្ញាណដ៏វិសុទ្ធជួយពួកព្យាការី ឲ្យ សរសេរអ្វីដែលព្រះជាម្ចាស់ចង់ឲ្យពួកគេសរសេរ ដូចជាព្រះវិញ្ញាណដ៏វិសុទ្ធកំពុងតែដឹកពួកគេ ពីកន្លែងមួយទៅកន្លែងមួយទៀត។ (សូមមើល: rc://*/ta/man/translate/figs-metaphor)