km_tn/2pe/01/01.md

3.6 KiB

ព័ត៌មាន​ទូទៅ:

ពេត្រុសសម្គាល់ខ្លួនគាត់ថា ជាអ្នកនិពន្ធហើយកំណត់អត្តសញ្ញាណ និងសួរសុខទុក្ខអ្នកជឿ ដែលគាត់កំពុងសរសេរទៅ។

អ្នកបម្រើ​ និងជាសាវករបស់ព្រះយេស៊ូគ្រិស្ត

ពេត្រុសនិយាយអំពីការធ្វើជាអ្នកបម្រើរបស់ព្រះយេស៊ូគ្រិស្ត។ គាត់ក៏បានទទួលតួនាទី និងអំណាចក្នុងការធ្វើជាសាវ័ករបស់ព្រះគ្រិស្ត។

ជូនចំពោះអ្នកដែលបានទទួលជំនឿដ៏មានតម្លៃដូចជាជំនឿ

ពេត្រុសនិយាយពីសេចក្តីពិត អំពីព្រះយេស៊ូគ្រិស្តជាអ្វីដែលអ្នកជឿអាចទទួលបាន ដូចជាវត្ថុមួយ។ (សូមមើល: rc://*/ta/man/translate/figs-abstractnouns)

ជូនចំពោះអ្នកដែលបានទទួល

«ដល់អ្នកដែលបានទទួល។»​ ពេត្រុសនិយាយទៅកាន់អ្នកជឿទាំងអស់ ដែលអាចអានលិខិតនេះ។

យើងបានទទួល

នៅទីនេះពាក្យថា «យើង» សំដៅទៅលើពេត្រុស និងសាវ័កផ្សេងទៀត ប៉ុន្តែមិនមែនសំដៅទៅលើអ្នក ដែលគាត់កំពុងសរសេរទៅនោះទេ។ «យើងជាសាវ័កបានទទួល» (សូមមើល: rc://*/ta/man/translate/figs-exclusive)

សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តកាន់តែចម្រើនឡើង

ព្រះជាម្ចាស់ជាអ្នកដែលផ្តល់ព្រះគុណ និងក្តីសុខសាន្តដល់អ្នកជឿ។ «សូមឲ្យព្រះជាម្ចាស់ចម្រើនព្រះគុណនិងក្តីសុខសាន្តដល់អ្នក» (សូមមើល: rc://*/ta/man/translate/figs-explicit)

សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តកាន់តែចម្រើន

ពេត្រុសនិយាយអំពីក្តីសុខសាន្តហាក់ដូចជា វត្ថុមួយដែលអាចកើនឡើងទាំងទំហំ ឬតួលេខ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ក្នុងការស្គាល់ថាព្រះជាម្ចាស់និងព្រះយេស៊ូជាព្រះអម្ចាស់នៃយើងទាំងអស់គ្នា

អ្នកអាចបកប្រែ «ចំណេះដឹង» ដោយប្រើពាក្យសម្តី។ «តាមរយៈការស្គាល់ព្រះជាម្ចាស់ និងព្រះយេស៊ូជាព្រះអម្ចាស់របស់យើង» (សូមមើល: rc://*/ta/man/translate/figs-abstractnouns)